គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    កម្លាំងសមត្ថកិច្ចកិច្ចជំនាញប្រឆាំងបទល្មើសគ្រឿងញៀនបានសហការជាមួយកម្លាំងស្នងការនគរបាលខេត្តកំពង់ឆ្នាំងចុះបានឃាត់ខ្លួន ជនសង្ស័យពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅឃុំសែបចំនួន០២នាក់ និងឃុំតាជេសចំនួន១នាក់ ស្ថិតក្នុងស្រុកកំពង់ត្រឡាច



    កំពង់ឆ្នាំង៖ កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២០ កំលាំងជំនាញប្រឆាំងគ្រឿងញៀនស្រុកកំពង់ត្រឡាច បានចុះសហការជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសែប និងកំលាំង ប្រឆាំងគ្រឿងញៀនរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានធ្វើការបង្រាបករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀននៅចំនុចផ្ទះរបស់ឈ្មោះ ជៀម វ៉ុន ស្ថិតនៅក្នុងភូមិតាណុប ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
    ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់ ទី១ៈឈ្មោះជៀម វ៉ុន ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ពីបទជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុស
    ច្បាប់)។ ទី២ៈ ឈ្មោះ អ៊ុន ឈៀង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ (ពីបទប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់)។ ធ្វើការឆែកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន បានចំនួន ០៩កញ្ចប់តូច ឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងទូរស័ព្ទដៃ ចំនួន០១គ្រឿង។

    លុះរហូតមកដល់ម៉ោង ១៥ និង៣០នាទី រសៀល កម្លាំងបានសហកការណ៍ជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលតាជេស និងកំលាំងប្រឆាំងគ្រឿងញៀនខេត្ត ធ្វើការបង្រាបកណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនមួយករណីទៀត នៅចំនុចមុខរោងចក្រស៊ូភើលីងស្ថិតនៅក្នុងភូមិសូវង្សឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

    បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ញ៉ូង ឆេងហៀង ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ឆែកឆេររកឃើញ ម្សៅក្រាមពណ៍សថ្លា សង្ស័យថាជាសារ
    ធាតុញៀនចំនួន ៣កញ្ចប់តូច ទូរស័ព្ទ ១គ្រឿង។

    ក្រោយពេលឃាត់ខ្លូនរួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទាំង ០៣នាក់ រួមទាំងវត្ថុតាងទៅកាន់ការិយាលយ័ប្រឆាំងគ្រឿងញៀនខេត្ត ចាត់កាបន្តទៅតាមនីតិវិធី ៕




    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ