គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ស្នងការដ្ឋាននគរបាល​ខេត្ត​កំពត​ បានធ្វើ​ពិធី​ប្រគល់-ទទួល​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូន​ដល់​គ្រួសារ​សព​​ចំនួន ០២ គ្រួសារ


    ខេត្ត​កំពត ៖ ថ្ងៃ​សុក្រ ១៥កើត​ ខែជេស្ឋ ឆ្នាំ​ជូត ទោស័ក ​ព.ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​ ០៥ ខែមិថុនា ឆ្នាំ ​២០២០ វេលាម៉ោង ​១០:៣០ ​នាទី​ នៅស្នងការដ្ឋាននគរបាល​ខេត្ត​កំពត​ បានធ្វើ​ពិធី​ប្រគល់-ទទួល​ថវិកា​សមាគម​មិត្ត​នគរបាល​ជាតិ​កម្ពុជា​ជូន​ដល់​គ្រួសារ​សព​​ចំនួន ០២ គ្រួសារ ស្មើ​នឹង​ទឹកប្រាក់ចំនួន ​៨.០០០.០០០៛ (ប្រាំបីលាន​រៀល​គត់​) ក្រោមអធិបតីភាព​លោក​វរសេនីយ៍​ឯក​ ឡុង​ គីម​ ស្នងការរងផែនការងារធនធានមនុស្ស តំ​ណាង​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ឧត្តម​សេនីយ៍​ទោ​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការនគរបាលខេត្ត​ និងក្រុមការងារការិយាល័យបុគ្គលិកសរុបចំនួន ០៥ រូប ៕
    ឆ្លៀត​ក្នុង​ឱកាស​នោះ​ លោក​វរសេនីយ៍​ឯក​ ឡុង​ គីម​ បានពាំនាំពាក្យពេជន៍ដ៏មានតម្លៃរបស់​លោកឧត្តម​សេនីយ៍​ទោ​ ​ស្នងការ​​ សំដែង​នូវ​ការសោកស្តាយជាពន់ពេក និងសូម​ចូល​រួម​រំលែក​មរណៈទុក្ខ​ដ៏ក្រៀមក្រំនេះចំពោះក្រុម​គ្រួសារ​សព​ ព្រមទាំង​ដឹង​គុណ​ចំពោះ​ស្នាដៃ​ដែល​មន្រ្តី​នគរបាលយើង​ខិតខំ​បំពេញ​ភារកិច្ច​ជូន​ជាតិ​មាតុភូមិ​ និងបម្រើប្រជាពលរដ្ឋអស់​ពី​កម្លាំង​កាយ​ កម្លាំងចិត្តកន្លងមក ​ធ្វើ​ឲ្យយើងទាំងអស់​គ្នា​ចង​ចាំ​មិនអាចបំភ្លេចបាន ។ លោកឧត្តមសេនីយ៍ទោ ស្នងការ ​ក៏បាន​ផ្តាំផ្ញើ​បន្ថែមទៀតដល់បងៗ​ក្រុម​គ្រួសារ​សពដែលនៅរស់រានមានជីវិត​ ត្រូវ​បន្តយកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព អប់រំ​កូន​ចៅ​ឲ្យ​បាន​ល្អ​ និងខិតខំ​ប្រកប​របរ​រកស៊ី​ ដេីម្បីផ្គត់ផ្គង់​ជីវភាព​ក្នុង​គ្រួសារ​ឲ្យ​បាន​រីកចម្រើន​ ហើយលោកស្នងការ​នឹង​ជួយ​ឧបត្ថម្ភ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​នៅ​ពេល​គ្រួសារ​សព​ណា​ជួប​ការ​លំបាក ៕ អត្ថបទ នគរបាលខេត្តកំពត


    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ