គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ជាប់គុកបានសម្រេចហើយមេការហាង​គុយទាវ​អង្គរជុំ ប្រើ​ហិង្សា​លើ​ស្ត្រី​ម្នាក់ ខឹង​នាង​មិន​ព្រមទៅ​រួម​ភេទ​ជាមួយ​(​មានវីដេអូ)

    ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​០៨ ខែកក្កដា ឆ្នាំ​២០២០ មាន​ស្ត្រី​រង​គ្រោះ​ម្នាក់ បាន​បង្ហោះ​វី​ដេ​អូ​ស្វែងរក​យុត្តិធម៌​និង​ការ​ជួយ​អន្តរាគមន៍​ពី​មហាជន តាម​បណ្តាញ Tik Tok ដោយ​រៀបរាប់​ថា​ ខ្លួន​ត្រូវ​បាន​ថៅកែ​ហាង​គុយទាវ​អង្គរជុំ​វាយ​ និង​គម្រាម​សម្លាប់​។

    បន្ទាបន្ទាប់មកជនរងគ្រោះបង្ហោះវីដេអូ ថែម​ទាំងបានទៅជួបអ្នកសារព័ត៌មាន ឲ្យជួយធ្វើការផ្សាយផ្ទាល់អំពីដំណើររឿងដែលនាំឲ្យ​មាន​ហឹ​ង្សា​នោះ​ផង​ដែរ​ នេះបើតាមផេកហ្វេសប៊ុកកងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ។

    ជន​រង​គ្រោះ​បាន​រៀបរាប់​ថា​រូប​នាង ត្រូវ​បាន​មិត្តភក្ដិ​ណែនាំ​ឲ្យ​ទៅ​អង្គុយ​ញ៉ាំ​បាយ​កំដរ​ភ្ញៀវ​ដើម្បី​ទទួល​បាន​ប្រាក់​ធីប​២០​ដុល្លារ នៅ​ហាង​គុយទាវ​អង្គរជុំ​ម្ដុំ​បឹង​សាឡា​ង​។

    បន្ទាប់​ពី​ញ៉ាំ​បាយ​រួច ភ្ញៀវ​២​នាក់​បាន​បើកឡាន​ជូន​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ តែ​នៅ​តាម​ផ្លូវ​លើ​រថយន្ត​ភ្ញៀវ​ម្នាក់​បាន​បបួល​នាង​ទៅ​រួម​ភេទ ដោយ​សន្យា​ថា​ឲ្យ​ប្រាក់​១០០​ដុល្លារ តែ​នាង​បាន​បដិសេធ​មិន​ទៅ​ជាមួយ ក៏​បណ្តាល​ឲ្យ​មានការ​ប្រកែក​គ្នា​រហូត​ឈាន​ដល់​ការ​ប្រតាយប្រតប់​គ្នា បន្ទាប់​មក​នាង​បាន​បើក​កញ្ចក់​រថយន្ត​ស្រែក​ឲ្យ​គេ​ជួយ ទើប​ជទើបជនបង្កបានឈប់រថយន្ត និង ធ្វើ​ឲ្យ​នាង​មិន​អស់ចិត្ត​ក៏​បាន​បង្ហោះ​វី​ដេ​អូ​តាម​បណ្តាញ Tik Tok ជា​បន្តបន្ទាប់ និង​បន្ត​ស្វែងរក​ការ​ជួយ​អន្តរាគមន៍​ពី​សមត្ថកិច្ច​ក្បែរ​កន្លែង​កើតហេតុ​ក៏​ដូច​ជា​អ្នក​សារព័ត៌មាន​មួយ​ចំនួន​ផង​ដែរ​។

    ដោយ​ការ​ស្វែង​រកអន្តរាគមន៍ជាច្រើនកន្លែង ពុំ​អាច​ទទួល​បាន​ដំណោះស្រាយ ទើប​នៅ​ថ្ងៃ​ទី​០៩ ខែកក្កដា ឆ្នាំ​២០២០ នាង​បាន​សម្រេចចិត្ត​ទៅ​ប្ដឹង​បន្ត​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​។

    ក្រោយ​ពេល​ទទួល​បាន​ពាក្យបណ្ដឹង សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន​អនុវត្ត​តាម​និ​តិ​វិធី​រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ កៅ ណូ​រ៉ា ដែល​ជា​មេការ​ហាង​គុយទាវ​អង្គរជុំ សាខា​បឹង​សាឡា​ង នា​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២០ និង​បាន​បញ្ជូន​ដល់​តុលាការ​តាម​និ​តិ​វិធី​នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០២០ ដើម្បី​ធ្វើការ​ផ្ដន្ទាទោស​តាម​ច្បាប់​៕






    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ