គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អាកូនតិរច្ឆានផឹកស្រាស្រវឹងយកដំបងវាយម្ដាយជាជនពិការឱ្យរងរបួស ត្រូវកម្លាំងនគរបាលស្រុកខ្សាច់កណ្ដាល ចាប់វាយខ្នោះ


    កណ្ដាល ៖ កូនប្រុសចិត្តតិរច្ឆាន ដោយសារតែអន់ចិត្តរឿងម្ដាយមិនស្រលាញ់ដូចគេ បានទៅផឹកស្រាថ្នាំស្រវឹងជោគខ្លួន ពេលមកដល់ផ្ទះរករឿងម្ដាយ ជាជនពិការនិងមានជម្ងឺជាប់ខ្លួន ហើយថែមទាំងទាញដំបងវាយម្តាយយ៉ាងដំណុំបណ្តាលឱ្យរងរបួស។

    ហេតុការណ៍នេះបានកើតឡើងនៅល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ចំណុចភូមិព្រៃចាស់ ឃុំវិហារសួគ៏ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

    ជនរងគ្រោះមានឈ្មោះ ខឺន សាវឿន ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរពិការភាព (ស្វិតត្រគៀកខាងស្តាំ) មានទីលំនៅភូមិឃុំកើតហេតុ មានរបួសស្នាមលើ ចង្កេះខាងស្តាំ០១កន្លែង និងរបួសលើខ្មងជើងខាងឆ្វេង០១កន្លែង។ ជនសង្ស័យឈ្មោះ ពៅ គន្ធា ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ទីលំនៅភូមិឃុំកើតហេតុ។

    ប្រភពពីកម្លាំងនគរបាលបានរៀបរាប់ថា កន្លងមកជនសង្ស័យនៅពេលស្រវឹងស្រាម្តងៗ ចេះតែរករឿងឪពុកម្តាយរបស់ខ្លួន ហើយធ្លាប់ប្រើហិង្សាទៅលើគាត់ ៤ទៅ៥ដង មកហើយប៉ុន្តែមិនបានប្តឹងសមត្ថកិច្ចឡើយ។ លុះដល់ល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២០ ជនសង្ស័យបានដើរទៅផ្ទះឈ្មោះ អ៊ុត រ៉ា ភេទប្រុស នៅចំហ៊ាងខាងត្បូងផ្ទះខ្លួន ហើយបានទិញស្រាថ្នាំចំនួន២លីត្រ ហូបជាមួយឈ្មោះ អ៊ុត រ៉ា ឈ្មោះហ៊ាង និងមនុស្សម្នាក់មិនស្គាល់ឈ្មោះត្រូវជាបងរបស់ឈ្មោះ អ៊ុត រ៉ា ដល់វេលាម៉ោង១៩៖០០នាទី។

    ពេលនោះជនសង្ស័យមានសភាពស្រវឹងស្រាបានដើរមកផ្ទះវិញ ហើយកាន់ដំបងឬស្សីមួយកំណាត់គ្រវីគ្រវាត់ព្រមទាំងស្រែកឡូឡាយ៉ាងខ្លាំងៗ។ ពេលមកដល់ផ្ទះ បានរករឿងម្តាយខ្លួន ដែលមានជម្ងឺកំពុងអង្គុយនៅលើគ្រែក្រោមផ្ទះថា ម៉ែឯងស្រលាញ់តែប្អូនៗ ឯខ្ញុំវិញម៉ែឯងមិនស្រឡាញ់ខ្ញុំឡើយ។ ពេលឮដូឆ្នោះជនរងគ្រោះ បាននិយាយថា អា គន្ធា កូនៗអញស្រលាញ់ស្មើៗគ្នា មិនស្អប់កូនណាឡើយប៉ុណ្ណឹងបានហើយកុំមាត់ឡូឡាទៀត។

    ភ្លាមនោះជនសង្ស័យបានយកដំបងឬស្សីវាយម្តាយខ្លួនចំនួន០២ដំបងត្រូវចង្កេះចំហ៊ាងខាងស្តាំមួយដំបង និងត្រូវខ្មងជើងខាងឆ្វេងមួយដំបងមានរបួសហើមប៉ោង ពេលនោះឈ្មោះសុខ ពៅ ជាប្តីនិងកូនៗ ឈ្មោះ ពៅ ណាវី ឈ្មោះ ពៅ ស្រីថា បាននាំគ្នារត់ចេញពីតូបនៅខាងមុខផ្ទះទៅឃាត់ជនសង្ស័យ ព្រមទាំងមកដាក់ពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍វិហារសួគ៌ ។

    បន្ទាប់ពីនគរបាលទទួលពាក្យបណ្តឹងភ្លាមៗ កម្លាំងជំនាញបានចុះទៅឃាត់ខ្លួនបានភ្លាមៗ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕






    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ