គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ពលរដ្ឋជិត២ពាន់គ្រួសារ រងគ្រោះដោយទឹកជំនន់ ត្រូវអាជ្ញាធរខេត្តបាត់ដំបង ជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព

    ពលរដ្ឋជិត២ពាន់គ្រួសារ រងគ្រោះដោយទឹកជំនន់ ត្រូវអាជ្ញាធរខេត្តបាត់ដំបង ជួយសង្គ្រោះទៅកាន់ទីទួលសុវត្ថិភាព 

    ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ប្រជាពលរដ្ឋដែលបានរងគ្រោះត្រូវជំនន់ទឹកភ្លៀងលិចផ្ទះសម្បែង ក្នុងរយៈកាលប៉ុន្មានថ្ងៃនេះត្រូវបានអាជ្ញាធរខេត្ត រួមទាំងកងកម្លាំងនានា ជួយសង្គ្រោះនាំទៅកាន់ទីទួលសុវត្ថិភាពប្រមាណជិត ២ពាន់គ្រួសារ។

    នាកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងពេលឯកឧត្តមអភិបាលខេត្ត ចុះពិនិត្យស្ថានភាពទឹកជំនន់ក្នុងឃុំបាយដំរ៉ាំ ស្រុកបាណន់ នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ថា ស្ទឹងធំៗក្នុងខេត្តបាត់ដំបង មានស្ទឹងសង្កែ ស្ទឹងបវេល និងស្ទឹងដូនទ្រី ទឹកជំនន់បានកើតឡើងព្រមៗគ្នា និងបណ្ដាលឲ្យមានការលិចលង់ផ្ទះសម្បែង ផលដំណាំ រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ នៅក្នុងក្រុងបាត់ដំបង និងស្រុកមួយចំនួន។

    ឯកឧត្តម បានបន្តថា ចំពោះបញ្ហាជំនន់ទឹកភ្លៀងនេះអាជ្ញាធរខេត្តរួមទាំងកងកម្លាំងទាំង៣ បានជួយសង្គ្រោះពលរដ្ឋដែលត្រូវទឹកលិចលង់ផ្ទះសម្បែង មិនមានបោះបង់អ្នកណាម្នាក់ ហើយអាជ្ញាធរក៏កំពុងបន្តជួយសង្គ្រោះអ្នកកំពុងលិចផ្ទះ នៅក្នុងតំបន់មួយចំនួនទៀត។

    ប្រជាពលរដ្ឋរស់នៅឃុំឈើទាល ស្រុកបាណន់ បានលើកឡើងថា ជារៀងរាល់ឆ្នាំនៅក្នុងតំបន់ពួកគាត់ គឺមានទឹកជំនន់ឡើងរាល់ឆ្នាំ ព្រោះថានៅជិតស្ទឹងសង្កែ ប៉ុន្តែនៅឆ្នាំនេះ ទឹកហាក់ឡើងខ្លាំងខុសប្លែក រហូតដល់លិចផ្ទះ និងត្រូវបានអាជ្ញាធរខេត្ត រួមទាំងកងកម្លាំងនានា បានជួយសង្គ្រោះនាំមកកាន់ទីទួលសុវត្ថិភាព ដោយមិនមានអ្នកណាម្នាក់គ្រោះថ្នាក់ដល់ជីវិត ដោយសារបញ្ហាទឹកជំនន់នេះទេ។

    គួរបញ្ជាក់ថា នាចុងរដូវវស្សា ក្នុងឆ្នាំ២០២០នេះ នៅខេត្តបាត់ដំបង បានជួបបញ្ហាគ្រោះទឹកជំនន់ នៅតាមបណ្ដាស្រុកមួយចំនួន មានស្រុករុក្ខគិរី ស្រុកមោងឫស្សី ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកបាណន់ ស្រុកសំឡូត ស្រុកកំរៀង ស្រុកភ្នំព្រឹក ស្រុកសំពៅលូន ស្រុកបវេល ក្នុងក្រុងបាត់ដំបង និងស្រុកមួយចំនួនទៀត ដោយគ្រោះធម្មជាតិនេះ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះពលរដ្ឋជាច្រើនពាន់គ្រួសារ ដំណាំស្រូវជាច្រើនហិកតា រួមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ខណៈពេលនេះ ក៏មានស្រុកខ្លះទឹកបានស្រកបណ្ដើរៗ និងខ្លះទៀតនៅតែបន្តលិចលង់៕

    ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ