គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅ ខេត្តបាត់ដំបង

    សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅ ខេត្តបាត់ដំបង

    បាត់ដំបង ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ក្នុងពិធីចុះសួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងអំណោយរបស់សម្តេចផ្ទាល់ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន១០២១០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់ មកពីស្រុករងគ្រោះនានាក្នុងខេត្តបាត់ដំបង ។ ដែលប្រព្រឹត្តទៅនៅទីតាំងអាកាសយានដ្ឋានបាត់ដំបង ស្ថិតនៅភូមិរំចេក សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពី គណៈប្រតិភូអមដំណើរ ក្រុមប្រឹក្សារខេត្ត អភិបាលនៃគណៈអភិបាលខេត្ត មន្ទីរ អង្គភាព មន្រ្តីរាជការជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ព្រមប្រជាពលរដ្ឋជាច្រើនរូបផងដែរ។

    សូមជម្រាបផងដែរថា ក្រុងបាត់ដំបង មាន១០សង្កាត់ ៦២ភូមិ មានគ្រួសារសរុប ចំនួន២៩.៤៥៣គ្រួសារ បានរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកស្ទឹងសង្កែ ដែលបណ្តាលឱ្យលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន៤.៩២៦គ្រួសារ និងបានជម្លៀសប្រជាពលរដ្ឋមកទីទួលមានសុវត្ថិភាពចំនួន១៩១គ្រួសារ។ ជាងនេះទៀត នៅទូទាំងខេត្តបាត់ដំបង ជំនន់ទឹកភ្លៀងបានធ្វើឲ្យប៉ះពាល់ដល់ស្រុកចំនួន១០ មានឃុំចំនួន៩៦ ក្នុងចំណោម១៤ក្រុង-ស្រុករបស់ខេត្តបាត់ដំបង ដោយគិតត្រឹមថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២០ ដំណាំស្រូវរងផលប៉ះសរុបមានចំនួនជិត១៣ម៉ឺនហិកតា ស្រូវខូចខាតចំនួនជាង៤ម៉ឺនហិកតា។ ដំណាំសាកវប្បកម្ម ពោតស ម្នាស់ និងបន្លែ ប៉ះពាល់សរុបចំនួនជិត១៥០០ហិកតា ក្នុងនោះផ្ទៃដីខូចខាតមានចំនួន៧៤៣ហិកតា ដំណាំកសិ-ឧស្សាហកម្ម ដំឡូងមី ពោតក្រហម សណ្តែកបាយ សណ្តែកសៀង និងល្ងរ ប៉ះពាល់ សរុបមានចំនួនជាង៥ម៉ឺន៦ពាន់ហិកតា ក្នុងនោះខូចខាត ចំនួនជាង ៣ម៉ឺន៦ពាន់ហិកតា។

    ជាងនេះទៀត អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន រួមទាំងអំណោយរបស់សម្តេចក្រឡាហោមផ្ទាល់ ដែលបានចែកជូនដល់បងប្អូនប្រជាពលរដ្ឋទាំង១០២១០គ្រួសារ ដែលរងគ្រោះដោយសារទឹកជំនន់នាពេលនេះរួមមានៈ ស្រូវពូជ សម្ភារប្រើប្រាស់ និងគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាមួយចំនួនផងដែរ៕

    រូបភាព៖ ក្រសួងមហាផ្ទៃ

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ