គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ទីតាំងហាងកាហ្វេ បង្គប់ល្បែងស៊ីសង មាន់ជល់ និងឆ្នោតឡូតូ ប្រភេទកាស៊ីណូអនឡាញ ពេញក្នុងបន្ទុកស្រុកមុខកំពូល សង្ស័យធ្វើកិច្ចសន្យា ដោះដូរ ជាមួយ កិច្ចសន្យា ហើយមើលទៅ

    ទីតាំងហាងកាហ្វេ បង្គប់ល្បែងស៊ីសង មាន់ជល់ និងឆ្នោតឡូតូ ប្រភេទកាស៊ីណូអនឡាញ ពេញក្នុងបន្ទុកស្រុកមុខកំពូល សង្ស័យធ្វើកិច្ចសន្យា ដោះដូរ ជាមួយ កិច្ចសន្យា ហើយមើលទៅ

    ខេត្តកណ្តាល ៖ ទីតាំងហាងកាហ្វេជាច្រើនកន្លែងស្ថិតនៅក្នុងមូលដ្ឋានស្រុកមុខកំពូល ខេត្តកណ្តាល កំពុងតែដំណើរការ បើកបម្រើសេវាកម្មភ្នាល់ល្បែងស៊ីសង ឆ្នោតឡូតូ និងមាន់ជល់ហាយឡាយ ប្រភេទកាស៊ីណូអនឡាញ បានដោយរលូន ទោះបីជាកន្លងមកអាជ្ញាធរមានសមត្ថកិច្ច បានហាមឃាត់ ណែនាំអប់រំ ដោយធ្វើកិច្ចសន្យា លាយលក្ខណ៍ជាអក្សរ និងផ្តិតមេដៃ ពីរឬបីដង ក៏ដោយ ក៏ម្ចាស់ទីតាំងទាំងនោះនៅតែបន្តបើក បម្រើសេវាកម្មភ្នាល់បានដោយរលូន និងមិនខ្លាចញញើតសមត្ថកិច្ចបន្តិចសោះឡើយ។

    ប្រជាពលរដ្ឋជាច្រើនកំពុងតែមានចង្ងល់ និងដាក់ការសង្ស័យចំៗ ថា អាជ្ញាធរក្នុងមូលដ្ឋាន ធ្វើកិច្ចសន្យានេះ ប្រហែលជាកិច្ចសន្យា ក្នុងន័យដោះដូរអ្វីមួយ ឬមួយក៏ជាកិច្ចសន្យាដើម្បីតែបំភាន់ភ្នែកមហាជន និងថ្នាក់ដឹកនាំ ហើយមើលទៅ។

    ប្រជាពលរដ្ឋបានបន្តរិះគន់ទៀតថា អាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋានស្រុកមុខកំពូលទាំងនោះ កំពុងតែអនុវត្តន៍ច្បាប់ផ្ទុយពីបទបញ្ជារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ កាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅថ្មីៗ នេះថា មន្ត្រីនគរបាលមានសមត្ថកិច្ច ត្រូវតែពិនិត្យស្រាវជ្រាវ រាល់បទល្មើសល្បែងស៊ីសងគ្រប់ប្រភេទតាមអនឡាញ ដែលបានបំបែកខ្លួន ចេញបើកអាជីវកម្មយ៉ាងអនាធិបតេយ្យ ជាសាធារណៈ។ ព្រោះល្បែងស៊ីសងទាំងនោះជាហេតុបង្កឲ្យមានភាពអសន្តិសុខ ក្នុងសង្គម និងជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់យុទ្ធសាស្ត្រចតុកោណ របស់ប្រមុខរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសជាតិ។

    ប្រជាពលរដ្ឋនៅតែបន្ត និងសម្ដែងការព្រួយបារម្ភថា កាលណាល្បែងស៊ីសងនៅតែមាន ប្រកដជាមានបទល្មើសកើនឡើងជាបន្តបន្ទាប់ ជាក់ជាមិនខាន ព្រោះបទល្មើសផ្តើមចេញពីល្បែងស៊ីសងនេះឯង (ពោល) ឈ្នះមុខខ្លាញ់ ចាញ់មុខសេះ ទាល់តម្រិះបើមិនលួចក៏ឆក់ប្លន់ដែរ។ ហើយល្បែងស៊ីសងគឺជាប្រភព បង្កបង្កើននៃកំណើនប្រជាពលរដ្ឋក្រីក្រ។

    ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ប្រជាពលរដ្ឋជាច្រើននៅក្នុងមូលដ្ឋាន រួមទាំងអ្នកសារព័ត៌មាន សូមធ្វើការអំពាវនាវដល់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ឯកឧត្តមឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឯកឧត្តមមានវិធានការទប់ស្កាត់ ដោយចាត់កម្លាំងចំនាញមកបើកការស្រាវជ្រាវផងទាន កុំចាំតែរបាយការណ៍ ភូតកុហក របស់មន្ត្រីថ្នាក់ក្រោម។

    ចំណែកខ្ញុំដែលជាអ្នកសារព័ត៌មានក៏មានសំណូមពរមួយសូមឲ្យឯកឧត្តមអភិបាលខេត្ត និងឧត្តមសេនីយ៍ស្នងការខេត្ត សុំកុំធ្វើកិច្ចសន្យាលើម្ចាស់ទីតាំង ដែលបើកសេវាកម្មភ្នាល់ល្បែងស៊ីសងនោះអី គួរតែធ្វើកិច្ចសន្យាចំពោះមន្ត្រីណាតែមិនព្រមចុះអនុវត្តច្បាប់របស់ថ្នាក់ដឹកនាំដែលបានចេញបទបញ្ជាឲ្យ។ ហើយបែរជាបណ្ដែតបណ្ដោយឲ្យមានការបើកលេងយ៉ាងគឃ្លើនទៅវិញ ទោះបីជាមានសារព័ត៌មានបានផ្តល់ព័ត៌មានជូនក៏ដោយ៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ