ចាប់ខ្លួនប្ដីប្រពន្ធ០២នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌ

ចាប់ខ្លួនប្ដីប្រពន្ធ០២នាក់ ពាក់ព័ន្ធករណីបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌ
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១ នៅចំណុចស្រុកមេមត់ ខេត្តត្បូងឃ្មុំ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យ០២នាក់ប្តីប្រពន្ធ បន្ថែមទៀត ពាក់ព័ន្ធការបាញ់សម្លាប់លោក រ៉េត ស៊ីណែត នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងដកហូតបានកាំភ្លើងខ្លីមួយដើម និងគ្រាប់មួយចំនួនផងដែរ។
មន្រ្តីនគរបាលបានបង្ហើបអោយដឹងថា បក្ខពួកប្តីប្រពន្ធទាំង២នាក់នេះគឺ ជាអ្នកផ្តល់មធ្យោបាយនូវម៉ូតូមួយគ្រឿង ដល់ជនដៃដល់ អ៊ា ណារ៉េន ជាមធ្យោបាយជិះគេចខ្លួន។ ការចាប់ខ្លួនជនសង្ស័យទាំង០២នាក់ប្តីប្រពន្ធ នេះ ក៏ជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន ដែលធ្លាប់បានធ្វើសកម្មភាពជួញដូរគ្រឿងញៀនជាមួយជនដៃដល់ នាពេលកន្លងមក។
ជនសង្ស័យទាំង០២នាក់ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ដោយឡែក សាកសពជនដៃដល់ អ៊ា ណារ៉េន ត្រូវបានសមត្ថកិច្ច ដឹកមកតម្កល់ទុកនៅក្នុងវត្តរង់ចាំប្រពន្ធកូន និង ក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕





No comments