ចាប់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងករណីចាប់រំលោភបូកលើក្មេងស្រីម្នាក់ អាយុ១៥ឆ្នាំ រហូតបានសម្រេច

ចាប់ខ្លួនជនសង្ស័យ ៣នាក់ ក្នុងករណីចាប់រំលោភបូកលើក្មេងស្រីម្នាក់ អាយុ១៥ឆ្នាំ រហូតបានសម្រេច
ក្រុមយុវជនដែលជាជនសង្ស័យចំនួន ៣នាក់ ក្នុងចំណោមបក្ខពួក៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន តាមស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន បន្ទាប់ពីពួកគេបាននាំគ្នាចាប់ក្មេងស្រីម្នាក់អាយុក្រោម ១៥ ឆ្នាំរំលោភរហូតបានសម្រេច ក្នុងពេលតែមួយរួចមក។
បើយោងតាមរបាយការណ៍របស់កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានឱ្យដឹងថាកម្លាំងជំនាញ បានទទួលនូវពាក្យបណ្តឹងពីក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ ដែលបានចោទប្រកាន់ទៅលើយុវជនមួយក្រុមថាបានចាប់រំលោភបូកទៅលើកូនស្រីរបស់គាត់កាលពីថ្ងៃទី២៧ ខែមករាឆ្នាំ២០២១នៅក្នុងបុរី ងិនវិតស្ថិតក្នុងភូមិវាលវង់ឃុំតាស្តា ស្រុកសំពៅលូនខេត្តបាត់ដំបង រួចក៏បាននាំគ្នាគេចខ្លួនបាត់ស្រមោលអស់។
លោកវរសេនីយ៏ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានបញ្ជាក់ប្រាប់ក្រុមការងារពត៌មានយើងឲ្យដឹងនៅព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២១វេលាម៉ោង១០និង៥០នាទីថា ដើម្បីតាមស្រាវជ្រាវរកមុខសញ្ញារំលោភ មានស្ថានទម្ងន់រហូតដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២ និង ១០នាទី រសៀល កម្លាំងអធិការដ្ឋាននគរបាលស្រុកសំពៅលូនបានធ្វើការឃាត់ខ្លួនយុវជនជាជនសង្ស័យបានចំនួន៣នាក់ជាក់ស្តែងតែម្តង។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងជំនាញផ្នែកនគរបាលស្រុកសំពៅលូនកំពង់សាកសួរនិងធ្វើកំណត់ហេតុបញ្ជូនបន្តទៅកាន់ស្នងការខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕












No comments