គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ដុកទ័រមេត្រីប្រកាសជូនកាដូ ដល់ស្ត្រី នគរបាលដែរបានបង្ហោះរូបភាពបំបៅដោះកូន ដែលត្រូវលោកនាយរបស់ខ្លួនហៅប្រមានធ្វើកិច្ចសន្យា

    ដុកទ័រមេត្រីប្រកាសជូនកាដូ ដល់ស្ត្រី នគរបាលដែរបានបង្ហោះរូបភាពបំបៅដោះកូន ដែលត្រូវលោកនាយរបស់ខ្លួនហៅប្រមានធ្វើកិច្ចសន្យា

    ថ្មីៗនេះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះគណនេយ្យហ្វេសប៊ុក របស់បងស្រីនគរបាលម្នាក់ មានឈ្មោះ Sokha Konkatlao ដែលជាមន្ត្រីនគរបាល នៃអធិការដ្ឋានស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បានបង្ហោះនូវរូបភាព បំបៅដោះកូនដោយភ្ជាប់ជាមួយនូវសំណេរដែរមានខ្លឹមសារថា (ព្រោះតែពាក្យថាម្ដាយ មិនថាក្នុងកាលៈទេសៈណាទេ ដើម្បីកូនភ្លេចអស់ភាពអៀនខ្មាស់) (នេះហើយជីវិត)។

    អ្វីដែលគួរឱ្យកាន់តែភ្ញាក់ផ្អើលបន្ទាប់ពីបានបង្ហោះរូបភាពនេះឡើង ស្រាប់តែស្ត្រីដែរជាមន្ត្រីនគរបាលនោះបានបង្ហោះសារ និងធ្វើការសុំទោសជាសារធារណៈ នូវអ្វីដែលខ្លួនបានបង្ហោះនោះ កាលពីពេលកន្លងទៅថ្មីៗ ដោយភ្ជាប់ជាមួយនឹងរូបភាពដដែល និងមានខ្លឹមសារថា៖ (នាងខ្ញុំអនុសេនីយ៍ទោស៊ីថុង សុខា អត្តលេខ71655 សូមចេញមុខសុំទោសជាសារធារណះក្នុង FACE BOOK ចំពោះការផុសរូបភាពបំបៅដោះកូននៅកន្លែងធ្វើការនិងស្លៀកឈុតឯកសណ្ឋានកាលពីថ្ងៃទី02/03/2021កន្លងមកនេះ ការផុសទៅនេះនាងខ្ញុំពុំមានគោលបំណងធ្វើអោយប៉ះពាល់ដល់កិត្តិយសអង្គភាពនគរបាល ព្រមទាំងប៉ះពាល់ដល់កិត្តិយសស្រ្តីខ្មែរទេ អាស្រ័យដូចនេះសូមអង្គភាពនិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ មេត្តាដោយក្តីអនុគ្រោះ)។ ទោះបីជាមានការសុំទោសជាសារធារណៈក្ដី។ នៅថ្ងៃទី០៩ ខែមិនា ឆ្នាំ២០២១ ស្រាប់តែលោកអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ហៅស្ដ្រីនគរបាលរូបនោះអោយមកធ្វើកិច្ចសន្យាដែរលាយលក្ខណ៍ជាអក្សរ នូវអ្វីដែលខ្លួនបានបង្ហោះកន្លងមកនេះ។

    បន្ទាប់ពីបានធ្វើកិច្ចសន្យាលាយលក្ខណ៍ជាអក្សរ និងទទួលកំហុសភ្លាមនោះ មហាជនបានសំដែងនូវការរិះគន់ចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្ត ជាពិសេសនោះគឺលោកអធិការនគរបាលស្រុកសៀមប៉ាង នេះតែម្ដង។ ហើយក៏មានបងប្អូនតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាច្រើនមានចិត្តអាណិតដល់ស្ត្រី.នគរបាលម្នាក់នោះ ផងដែរ។

    ស្របពេលនោះនៅថ្ងៃ១០ ខែមិថុនា ឆ្នាំ២០២១នេះ ស្រាប់តែលោក ដុកទ័រមេត្រី ទន្តបណ្ឌិត​​ កែសម្ផស្សធ្មេញ ឲ្យសដូចតារា បង្ហោះសារលើផេកផ្លូវការរបស់លោក ដោយភ្ជាប់ជាមួយនឹងលេខទូរស័ព្ទ ថែមទាំងសំណូមពរ ដល់បងប្អូនមិត្តក្នុងបណ្តាញសង្គមហ្វេសប៊ុក ថា៖ (🙏សុំបងប្អូនជួយ​ Share ដេីម្បី​ឱ្យ​បងស្រីបានឃេីញផង! 🙏
    20 មុឺនរៀល​  ជូនគាត់​ ពីខ្ញុំ​បាទ​ ដុកទ័រ​ មេត្រី​ ទន្តបណ្ឌិត​​ កែ​សម្ផស្ស​មាត់ធ្មេញម្នាក់​ មិនដែលស្គាល់​រឺជាប់សាច់ញាតិ​គាត់ទេ! តែបានឃេីញគាត់​ បំបៅ​ដោះ​កូន​ និងបានបំពេញ​កាតព្វកិច្ច​ ម្តាយល្អ​! យេីងទាំងអស់គ្នាគួតែលេីក​ សរសេីរ​គាត់​ ត្រូវអត់? សុំចិត្តបងប្អូនជួយ​ Share ម្តងទៀតឱ្យគាត់បានឃេីញ! នឹង​ទាក់ទងមកខ្ញុំ​ ខ្ញុំបាទ​ចង់ជូនកាដូ🎁 ថវិកា​ តិចតួចដល់បងស្រីគ្រាន់សំរាល​ជីវភាព​គ្រួសា​រ​ នឹង​ ក៏ដូចជាជួយទិញ​ ទឹកដោះគោកូនផងដែរ🙏ដោយក្តីគោពពីខ្ញុំបាទ​ អគ្គនាយក​ ដុកទ័រ​ មេត្រី​  010 9999 32)៕

    [ដោយ៖ បាយ័នមុខគុជ]

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ