អរគុណដ៏អង្គការ ⟨ហ្វេម្ល កម្ពុជា⟩ Flame Cambodia ដែលបានផ្ដល់នូវអំណោយ ដល់បងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលរស់នៅតំបន់បិទខ្ទប់ នៅខណ្ឌមានជ័យ
អរគុណដ៏អង្គការ ⟨ហ្វេម្ល កម្ពុជា⟩ Flame Cambodia ដែលបានផ្ដល់នូវអំណោយ ដល់បងប្អូន ប្រជាពលរដ្ឋ កម្មករ កម្មការនី ដែលរស់នៅតំបន់បិទខ្ទប់ នៅខណ្ឌមានជ័យ
ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រុមការងារមនុស្សធម៌ និងបងប្អូនសារព័ត៌មានក្នុងស្រុក សហការជាមួយនិងអាជ្ញាធរមូលដ្ឋាន ភូមិដំណាក់ធំ២ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ បានពាំនាំនូវអំណោយដល់ថ្លៃថ្លា របស់ អង្គការ ⟨ហ្វេម្ល កម្ពុជា⟩ Flame Cambodia ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី ដែលរស់នៅក្នុងតំបន់ក្រហម។
ដោយមើលឃើញពីភាពខ្វះខាត់ របស់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី ដែលជួបប្រទះនូវវិបត្តិសេដ្ឋកិច្ច ក្នុងសម័យកូវីដ អង្គការ ⟨ហ្វេម្ល កម្ពុជា⟩ Flame Cambodia បានផ្តល់នូវអំណោយ មនុស្សធម៌ ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលកំពុងតែរស់នៅក្នុងតំបន់បិទខ្ទប់ និងកំពុងតែត្រូវការស្បៀងជាចាំបាច់ ក្រុមការងារមនុស្សធម៌ និងបងប្អូនសារព័ត៌មានក្នុងស្រុក សហការជាមួយនិងអាជ្ញាធរមូលដ្ឋាន បាននាំយកនូវគ្រឿងឧបភោគបរិភោគ របស់ អង្គការ ⟨ហ្វេម្ល កម្ពុជា⟩ Flame Cambodia ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ចំនួន ៧០គ្រួសារ។
ក្នុងមួយគ្រួសារទទួលបាននូវ៖
អង្ករ ១បាវ=៥០គីឡូក្រាម។
មីខ្លាឃ្មុំ ១កេស=៥០កញ្ចប់។
ប្រេងឆា ១ដប=១០០០ml.
ត្រីខ ១យួរ=១០កំប៉ុង។
បន្ទាប់ពីទទួលបានអំណោយដ៏ថ្លៃថ្លារបស់ អង្គការ ⟨ហ្វេម្ល កម្ពុជា⟩ Flame Cambodia លោកពូ រុន ប្រធានភូមិដំណាក់ធំ២ បានតំណាងឱ្យប្រជាពលរដ្ឋចំនួន ៧០គ្រួសារ សូមថ្លែងអំណរគុណដល់ អង្គការ ⟨ហ្វេម្ល កម្ពុជា⟩ Flame Cambodia រួមទាំងក្រុមការងារ ដែលបាននាំយកនូវ គ្រឿងឧបភោគបរិភោគ ចូលរួមក្នុងការងារមនុស្សធម៌ ចុះចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់បិតខ្ទប់ ដោយវិបត្តិកូវីដ-១៩ ដែលកំពុងត្រូវការស្បៀងជាចាំបាច់។
ទង្វើ និងសកម្មភាពមនុស្សធម៌ របស់ អង្គការ ⟨ហ្វេម្ល កម្ពុជា⟩ Flame Cambodia រួមទាំងក្រុមការងារ សបញ្ជាក់ឱ្យឃើញពីទឹកចិត្តដ៏ជ្រះថ្លា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងជាសក្ខីភាពដល់ស្ម័គ្រស្មោះ។
ក្នុងនោះលោកពូ រុន ប្រធានភូមិដំណាក់ធំ២ និងបងប្អូនសារព័ត៌មាន ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី ឲ្យប្រកាន់ភ្ជាប់នូវ វិធានការ «៣កុំ ៣ការពារ» របស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងអនុវត្តតាមវិធានការ ការពាររបស់ក្រសួងសុខាភិបាលកម្ពុជា៕
No comments