គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឃាត់ខ្លួនយុវជនម្នាក់ ក្នុងករណីហិង្សាដោយយកពូថៅកាប់ទៅលើយុវជនម្នាក់ទៀតបណ្តាលឱ្យរងរបួស

    ឃាត់ខ្លួនយុវជនម្នាក់ ក្នុងករណីហិង្សាដោយយកពូថៅកាប់ទៅលើយុវជនម្នាក់ទៀតបណ្តាលឱ្យរងរបួស 

    បាត់ដំបង៖ កាលពីថ្ងៃទី៣១​ ខែ​ឧសភា​ ឆ្នាំ​២០២១​ វេលាម៉ោង ១៦:០០នាទី ដោយមានការចង្អុលផ្ទាល់របស់លោកឧត្ដមសេនីយ៍ទោ សាត​ គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបង រួមទាំងយោបល់របស់​លោ​ក​ វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការ​ងារ​នគរបាល​ព្រហ្មទណ្ឌ​ ដោយមានការសម្រប សម្រួលលើនីតិវិធីពី​ឯកឧត្តម​ កែវ សុ​ជាតិ​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលាដំបូងខេត្តបាត់ដំបង​ លោកវរសេនីយ៍ឯក ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរ​បាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការបបង្ក្រាប ចូលរួមជាមួយកម្លាំងការិយាល័យជំនាញ ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ហិង្សា​ដោ​យ​ចេតនា​មាន​ស្ថានទម្ងន់​ទោស​ និងធ្វេីអោយខូចខាតដោយចេត នៅចំណុភូមិព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង។

    កិច្ចប្រត្តិបត្តិការនេះ​សមត្ថកិច្ចបា​ន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ម្នាក់ មានឈ្មោះ សុំ​ ចិន្តា​វន្ត័​ (ហៅ​ រ៉ាត់) ភេទប្រុស​ អាយុ ៣៧ឆ្នាំ​ មានទីលំនៅ ភូមិព្រែកតាច្រែង ឃុំ​ព្រែកនរិន្ទ​ ស្រុក​ឯកភ្នំ​ ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីធ្វេីសួរនាំ។

    សូមបញ្ជាក់ផងដែរថា៖ កាលពី​ថ្ងៃទី​៣០​ ខែ​ឧសភា​ ឆ្នាំ​២០២១​ វេលាម៉ោង​ ១៤:២៣នាទី នៅចំណុច​ភូមិ​តាកុក​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ជន​សង្ស័យ​ខាង​លេី​បាន​ធ្វេី​សកម្មភាព​ដោយពូថៅកាប់ទៅលេីជនរងគ្រោះ ឈ្មោះ រី វីរៈ​ (ហៅពេជ្រ) ភេទប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មានទីលំនៅ​ភូមិ​តាកុក​ ឃុំ​នរា​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ ដោយ​មូលហេតុ​ ទំនាស់ពាក្យសម្តីគ្នា បណ្តាលឱ្យជនរងគ្រោះរងរបួសផ្នែកក្បាលយ៉ាងដំណំ។

    ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល​ ដេីម្បីចាត់វិធានការលេីករណីនេះ​ ហេីយឆ្លងតាមរយៈការ​ស្រាវជ្រាវ​ និងកំណត់បាននូវអត្តសញ្ញាណជនដៃដល់ ទេីបសម្រេចធ្វេីការឃាត់ខ្លួនតែម្តង។

    ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចដកហូតវត្ថុតាងរួម​មាន​៖​
    -​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ សេ​-១២​៥​ ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​ ២០១៩​ ពាក់ស្លាកលេខ​ បាត់ដំបង​ 1AH-5116
    -​ពូថៅ​ដង​ឈេី​ចំនួន០១​

    បច្ចុប្បន្ន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បានកសាងសំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​បាត់ដំបង​ដើម្បីអនុវត្តតាមច្បាប់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ