សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យម្ចាស់ចិញ្ចឹមតោបាន ក្នុងលក្ខខណ្ឌត្រឹមត្រូវ
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យម្ចាស់ចិញ្ចឹមតោបាន ក្នុងលក្ខខណ្ឌត្រឹមត្រូវ
នៅថ្ងៃទី០៤ យប់មិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចឱ្យម្ចាស់តោ យកតោទៅចិញ្ចឹមវិញហើយ ដោយត្រូវរក្សាសុវត្ថិភាពសម្រាប់អ្នកជិតខាង និងសមាជិកក្នុងផ្ទះផងដែរ។
នៅលើទំព័រហ្វេសបុក របស់ សម្ដេចតេជោ នៅរាត្រីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១យប់មិញនេះ សម្ដេចតេជោ បានលើកឡើងថា៖ “ក្រោយក្តាប់បានរឿងសត្វតោ ល្ងាចនេះខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងបានឯកភាពគ្នាថាអនុញ្ញាតឱ្យម្ចាស់យកទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្តិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង”។
ជាមួយគ្នានេះ សម្ដេចតេជោតេជោ ក៏បានថ្លែងអំណរគុណបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានផ្តល់យោបល់និងអាណិតដល់សត្វតោ។
ទាក់ទងទៅនឹងការផាកពិន័័យ សម្ដេចបានបញ្ជាក់ឆ្លើយតបទៅអ្នក Comment ថា៖ “បើសិនមានផាកពិន័យ ត្រូវជូនត្រឡប់ទៅម្ចាស់ដើមវិញ”៕
No comments