ជម្លោះក្នុងវង់ផឹកស៊ី របស់មេការជនជាតិថៃម្នាក់ រហូតចាក់សម្លាប់កម្មករខ្មែរម្នាក់ ឲ្យស្លាប់យ៉ាងអាណោចអាធ័ម
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPkZhz6HhyS3haZc5a-snfESlxEFnfkh-RQEt-xa13CdDOhW5fyTZWDnTEsn56fsH6CoiVwhyphenhyphenOTTXoMYh8gClrakW8aID1M70gnra1yBRR4D0FpGBBAQ6cDPwUPamy2ti84bw0kK3lqwE/s0/IMG_20210722_155806_382.jpg)
ជម្លោះក្នុងវង់ផឹកស៊ី របស់មេការជនជាតិថៃម្នាក់ រហូតចាក់សម្លាប់កម្មករខ្មែរម្នាក់ ឲ្យស្លាប់យ៉ាងអាណោចអាធ័ម
ពលករខ្មែរបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី២២ខែកក្កដានេះថា ពលករខ្មែរម្នាក់ ត្រូវមេការជនជាតិថៃទាញកាំបិតចាក់សម្លាប់ក្នុងថ្លុកឈាមភ្លាមក្រោយឈ្លោះប្រកែកគ្នាក្នុងវង់ផឹកស៊ី។
ករណីឃាតកម្មនេះបានកើតឡើងនៅខេត្តឈុនបូរីប្រទេសថៃកាលពីនៅវេលាម៉ោងជិត១២ យប់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នៅម្តុំការដ្ឋានសាងសង់មួយកន្លែងក្បែរផ្លូវណាត់និគម ក្នុងភូមិ១ ឃុំណា រ៉ឺតស្រុកណាត់និគម ខេត្តឈុនបុរី ប្រទេសថៃ ។
ជនរងគ្រោះជាខ្មែរឈ្មោះវិន អាយុ ៥៣ឆ្នាំ បានផឹកស៊ីជុំគ្នាជាច្រើននាក់ និងមេការ ថៃ ឈ្មោះប្រាក់ ផៃ អាយុ៤៥ឆ្នាំ ។បច្ចុប្បន្នសាកសពជនរងគ្រោះដែលមានស្នាមចាក់ចំដើមទ្រូងឆ្វេងមួយកាំបិតនិងស្នាមឆូតលើផ្ទៃមុខមួយកាំបិតត្រូវសមត្ថកិច្ចថៃយកទៅរក្សាទុក រង់ចាំសាច់ញាតិមកទទួល៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3U5o7DaAfkB5C5ZyHvFOPODbgT8i8kpTnFZcZH7fThWvSuenH54PBwkHy5AA17tHKVEe0a-nhvtphc5F-IbkeKelhThLEeW29s0lQTkPy8a2kqBgOKBeq-W91R9fcujyr1H9w9w5Z99s/s0/IMG_20210722_155759_228-1024x583.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxYbAYGVSa97VPRpGxK55IlHhey62A47te7MHj2ui7mU6TiidJvWG9IcAUDPISTeysftnUu52S_rbuwWmg8FoVc8e7qD_ExJMdR-o7IsbljyOU4Cx0ex-pDShw6p2ecc0ewH4lSoTZ9-4/s0/IMG_20210722_155801_650-1024x516.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGkRrchPMBliHXK5sDn-RoA7qgo2TOB7wZUP6gvYABqN3h478Astex-ntS0H8ufrwmNBT-pW039GgXI9t6jiOSYl2yzdZzj1wq86loP5M1JF8f8EsCSUyD8pP7sAgXbpr6vDA-Eu5HUmI/s0/IMG_20210722_155802_826.jpg)
No comments