សម័យបច្ចុប្បន្នខ្នងធំ ខ្សែក្រាស់ រកស៊ីមិនចាំបាច់បង់ពន្ធជូនរដ្ឋទេ ជាក់ស្តែងដូចលោក យឿន សុវណ្ណារ័ត្ន អញ្ចឹង
សម័យបច្ចុប្បន្នខ្នងធំ ខ្សែក្រាស់ រកស៊ីមិនចាំបាច់បង់ពន្ធជូនរដ្ឋទេ ជាក់ស្តែងដូចលោក យឿន សុវណ្ណារ័ត្ន អញ្ចឹង
ផ្សាយចេញនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១កំពង់ធំ៖ សកម្មភាពនៃការដឹកជញ្ជូនផលអនុផលព្រៃឈើគ្មានលិខិតអនុញ្ញាតខាងលើ គឺដឹកចេញពីចំនុចភូមិអូរពកសាមគ្គី ភូមិសំអោង និងភូមិជាំស្វាយ ស្ថិតក្នុងឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។
សកម្មភាពខាងលើត្រូវបានប្រជាពលរដ្ឋចោទជាសំនួរថា តើមន្ត្រីជំនាញនៅតាមដងផ្លូវមានសិទ្ធិបង្ក្រាបដែរឬទេ?
ជាក់ស្តែងកាលពីកាលថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ មានសកម្មភាពរថយន្តដឹកឈើមួយគ្រឿង ដឹកចេញពីចំនុចខាងលើទៅកាន់ដេប៉ូឈើខេត្តកំពង់ធំ ដោយឆ្លងកាត់ស្រុកចំនួន៣ ក្នុងនោះរួមមានស្រុកសណ្តាន់ ស្រុកប្រាសាទសំបូរ និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
សូមបញ្ជាក់ថា៖ រថយន្តខាងលើគឺជារថយន្តរបស់ឈ្មោះ យឿន សុវណ្ណារ័ត្ន ដែលគេស្គាល់ថាជាឈ្មួញឈើដុះស្លែដ៏សកម្មប្រចាំស្រុក សណ្តាន់ ព្រោះឈ្មួញខាងលើតែងតែធ្វើសកម្មភាពដឹកឈើទាំងយប់ទាំងថ្ងៃដោយមិនមានមន្ត្រីណាហ៊ានបង្ក្រាបឡើយ។
ប៉ុន្តែមានករណីខ្លះក៏ធ្វើឲ្យប្រជាពលរដ្ឋហួសចិត្តនឹងមន្ត្រីជំនាញមួយចំនួន ដែលចុះអនុវត្ត និងបង្ក្រាបបានតែរ៉ឺម៉កម៉ូតូដឹកឈើរបស់ប្រជាពលរដ្ឋតូចតាច ចំណែករថយន្តធន់ធំដឹកយ៉ាងអានាធិបតេយ្យមិនឃើញមានមន្ត្រីជំនាញឬអស់លោកណាបើកភ្នែកមើលឃើញឡើយ។
នេះសបញ្ជាក់ឲ្យឃើញថា ការដឹកជញ្ជូនផលអនុផលព្រៃឈើខាងលើប្រព្រឹត្តទៅបានប្រហែលជាមានការបើកភ្លើងខៀវ ឬក៏មានការឃុបឃិតគ្នាជាប្រព័ន្ធពីសំណាក់ឈ្មួញឈើខាងលើជាមួយនឹងជំនាញពាក់ហើយមើលទៅ ព្រោះជាក់ស្តែងរថយន្តរបស់ឈ្មោះ យឿន សុវណ្ណារ័ត្ន ខាងលើដឹកឈើទាំងថ្ងៃទាំងយប់ដោយមិនញញើតនឹងច្បាប់រដ្ឋបាលព្រៃឈើឡើយ។
ហើយមិនត្រឹមតែប៉ុណ្ណោះឈ្មោះ យឿន សុវណ្ណារ័ត្ន ដែលជាឈ្មួញដឹកឈើខាងលើតែងតែគំរាមប្តឹងអ្នកសារព័ត៌មានណាដែលនៅតាមដងផ្លូវ និងហ៊ានថតរថយន្តដឹកឈើរបស់ខ្លួនទៅសាលាដំបូងខេត្តទៀតផង នេះបញ្ជាក់ឲ្យឃើញថា អំណាចរបស់ឈ្មួញឈើប្រចាំស្រុកសណ្តាន់ខាងលើគឺពិតជា មានអំណាចមិនធម្មតាទេ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ប្រជាពលរដ្ឋជាច្រើនដែលស្រឡាញ់ធនធានធម្មជាតិជាពិសេសព្រៃឈើ សូមស្នើសុំដល់ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត សូមមេត្តាពិនិត្យមើល និងមានចំណាត់ការលើឈ្មួញឈើខាងលើផងទាន។
អង្គភាពសារព័ត៌មានយើង នឹងរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077906664
☎️098906664
No comments