ផ្ទះវីឡាដ៏ស្កឹមស្កៃ ក្នុងស្រុកស៊ីធរកណ្តាល នៅតែបន្តបើកដំណើរការល្បែងស៊ីសងខុសច្បាប់ យ៉ាងរំភើយ ខណៈលោកស័ក្តិប្រាំ សេង សាវ៉ន អធិការស្រុក បានត្រឹមឈរមើល_វគ្គ២
ផ្ទះវីឡាដ៏ស្កឹមស្កៃ ក្នុងស្រុកស៊ីធរកណ្តាល នៅតែបន្តបើកដំណើរការល្បែងស៊ីសងខុសច្បាប់ យ៉ាងរំភើយ ខណៈលោកស័ក្តិប្រាំ សេង សាវ៉ន អធិការស្រុក បានត្រឹមឈរមើល_វគ្គ២
ផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង០៨:៤៦នាទីព្រៃវែង៖ ទីតាំងបនល្បែងស៊ីសងខុសច្បាប់ដុះស្លែ ដ៏ធំ «មាន់ជល់ និង អាប៉ោង» ក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃ ស្ថិតនៅក្នុងភូមិស្វាយសាក់ ឃុំពោធិ៍ទី ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង នៅតែបន្តបើកដំណើរការបានយ៉ាងរំភើយ ខណៈសមត្ថកិច្ចពាក់ព័ន្ធមិនហ៊ានចេញមុខមកបង្ក្រាប។
ពលរដ្ឋជាច្រើន កំពុងតែមានការព្រួយបារម្ភ និងភ័យខ្លាចយ៉ាងខ្លាំង ចំពោះទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំខាងលើ ដែលកំពុងតែបន្តប្រមូលផ្តុំគ្នា លេងល្បែងភ្នាល់ដាក់លុយ ដែលជាហេតុនាំឲ្យមានល្មើស ដូចជា លួច ឆក់ ប្លន់ កាប់សម្លាប់ អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗជាច្រើនទៀត គឺកើតចេញពីល្បែងនេះឯង។
ចំណែកឯលោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាល បានបញ្ជាក់ប្រាប់ «កងមាស» ថា ទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ គាត់បានជ្រាប និងដឹងច្បាស់ណាស់ ក៏ប៉ុន្តែលោកមិនហ៊ានចុះបង្រ្កាបទេ។
ក្នុងនាមជាអធិការនគរបាលស្រុក មិនព្រមបង្ក្រាបបទ បែរជាចង់បង្កើតបទល្មើសក្នុងបទល្មើស មានន័យថា៖ លោក សេង សាវ៉ន បានឲ្យបុគ្គលម្នាក់ ជា ចាងហ្វាងកាសែត បែកផ្សែងម្នាក់ ខលមកកាន់អង្គភាពព័ត៌មាន «កងមាស» ហើយប្រាប់ថាខ្លួនជាសមត្ថកិច្ច ស្រុកស៊ីធរកណ្តាល និងបានជេរប្រមាថដល់អ្នកសារព័ត៌មាន។
ចំពោះសកម្មភាព និង ទង្វើអសមត្ថភាព របស់លោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាល បានធ្វើឲ្យពលរដ្ឋជាច្រើន អស់ជំនឿ និងស្នើសុំដល់ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមមេត្តាចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមមេត្តាចាត់មន្ត្រីជំនាញចុះពិនិត្យមើលការងាររបស់លោក សេង សាវ៉ន អធិការនគរបាលស្រុកស៊ីធរកណ្តាលផងទាន ខណៈដែលពលរដ្ឋរាយការណ៍អំពីបទល្មើសបែរជាឆ្លើយថាមិនហ៊ានបង្ក្រាប។
សូមបញ្ជាក់ថា៖ ចាងហ្វាងកាសែត បែកផ្សែងម្នាក់ ដែលខលមក «កងមាស» ហើយតាំងខ្លួនជាសមត្ថកិច្ចស្រុកស៊ីធរកណ្តាល ក្រុមការងារសារព័ត៌មានយើង និងបញ្ចេញអត្តសញ្ញាណ ប្រសិនជាមានការឱ្យបំភ្លឺណាមួយ។
ទាក់ទិនទៅនឹង បុគ្គលម្នាក់ ដែលជាចាងហ្វាងបែកផ្សែង តាំងខ្លួនជាសមត្ថកិច្ច ស្រុកស៊ីធរកណ្តាល អង្គភាពសារព័ត៌មានយើង មិនទាន់បានសុំការបំភ្លឺពីលោក អធិការស្រុកនៅឡើយទេ។
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើង រង់ចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
No comments