គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មិនគួរបណ្តែតបណ្តោយឲ្យមេឈ្មួញត្រី ឈ្មោះ ប្រុស ឈ្មោះលីន ឈ្មោះ ផល្លា ធ្វើអ្វីៗតាមតែអំពើចិត្តនោះទេ

    ប្រធានមន្ទីរកសិកម្មខេត្ត និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង មិនគួរបណ្តែតបណ្តោយឲ្យមេឈ្មួញត្រី ឈ្មោះ ប្រុស ឈ្មោះលីន ឈ្មោះ ផល្លា ធ្វើអ្វីៗតាមតែអំពើចិត្តនោះទេ

    ផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៣:០២នាទី

    កំពង់ឆ្នាំង៖ តាមប្រភពព័ត៌មានបានឲ្យដឹងថាបច្ចុប្បន្ននេះកំពុងតែមានមេឈ្មួញទិញត្រីដ៏ធំៗ បានផ្តល់មធ្យោបាយឧបករណ៍ខុសច្បាប់ជាច្រើន ដល់អ្នកនេសាទទុច្ចរិត ក្នុងការនេសាទត្រីដោយខុសច្បាប់ដើម្បីយកមកលក់បន្តឲ្យខ្លួន ដោយគ្មានការបង្ក្រាបពីមន្ត្រីពាក់ព័ន្ធ។

    ប្រភពព័ត៌មានពីប្រជានេសាទក្នុងស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា​ នៅរដូវទឹកសម្រកដែលជារដូវបើកនេសាទ គឺតាមអូរតាមព្រែក ជាច្រើនកន្លែងដូចជា ភូមិប្រឡាយមាស មានឈ្មួញដាក់សម្រាស់ពេញទឹកពេញដី ដាក់របាំងសាច់អួន​ក្រឡាញឹកជាច្រើនកន្លែងដើម្បីចាប់ត្រីទាំងតូចទាំងធំ ដើម្បីផ្ដាច់ពូជ។

    បើតាមប្រភពខ្លះបានរិះគន់ចំៗទៀតថា លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង និងលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង កំពុងបណ្តោយឲ្យមន្ត្រីរដ្ឋបាលជលផលនៅស្រុកកំពង់លែងធ្វើអ្វីៗតាមអំពើចិត្ត ដោយមិនគិតពីតួនាទីខ្លួន ក្នុងការបង្ក្រាបបទល្មើសដែលមាននៅដែនការពាររបស់ខ្លួន (ពោលគឺ) មិនបង្រ្កាបបទល្មើសដែរឃើញនិងភ្នែក។

    ករណីខាងលើនេះមហាជន ជាច្រើន បានបន្តរិះគន់ចំៗ ដោយសង្ស័យថា ករណីនេះប្រហែលជាមានការឃុបឃិតគ្នាជាលក្ខណៈប្រព័ន្ធរវាងអាជ្ញាធរមន្ត្រីជំនាញជលផល ដែលមានលោក លី ឡា ជានាយខណ្ឌជលផល ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំងហើយមើលទៅ ទើបឈ្មួញត្រីដ៏ធំឈ្មោះ ប្រុស ឈ្មោះលីន និងឈ្មោះផល្លា ហ៊ានធ្វើ្វអ្វីៗស្រេចតែអំពើចិត្តដោយពុំខ្វល់អំពីការបាត់បង់និងរលាយហិនហោចនូវធនធានមឆ្ចាជាតិ ជីវៈចម្រុះនៅក្នុងបឹងទន្លេសាប។

    ពលរដ្ឋជាច្រើនស្នើសុំដល់លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង សូមលោកអភិបាលចាត់បទបញ្ជាដល់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មខេត្ត រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធខេត្តស្រុកឲ្យចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ខាងលើនេះផងទាន៕

    ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងសូមរងចាំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ