ក្រុងដូនកែវ៖ ល្បែងស៊ីសងខុសច្បាប់អនឡាញដ៏ធំ កំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យ សូមសមត្ថកិច្ចចាត់វិធានការបង្ក្រាប!
ក្រុងដូនកែវ៖ ល្បែងស៊ីសងខុសច្បាប់អនឡាញដ៏ធំ កំពុងតែបើកដំណើរការយ៉ាងអណាធិបតេយ្យ សូមសមត្ថកិច្ចចាត់វិធានការបង្ក្រាប!
ផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៥:៤៩នាទីខេត្តតាកែវ៖ ទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ ដ៏ធំមួយកន្លែងតាមប្រព័ន្ធអនឡាញ «ភ្នាល់បាល់ ភ្នាល់បៀ ជល់មាន់» និងល្បែងជាច្រើនទៀត ប្រភេទកាស៊ីណូអនឡាញ ស្ថិតនៅផ្ទះលេខ៣៩ ផ្លូវ២៨ សង្កាត់រការក្រៅ ក្រុងដូនកែវ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេង ដោយមិនទាន់មានសមត្ថកិច្ចណាម្នាក់ចុះបង្ក្រាបឡើយ។
តាមប្រភពព័ត៌មានពីពលរដ្ធបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងនេះបើកលេងជាយូរមកហើយ មិនទាន់ឃើញមានសមត្ថកិច្ចពាក់ព័ន្ធណាម្នាក់មកបង្ក្រាបទេ និងស្នើដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបផង។
ពលរដ្ឋបន្ថែមថា៖ ដោយសារបនល្បែងស៊ីសងខុសច្បាប់នេះ ជាហេតុបណ្តាលឱ្យអ្នកញៀនល្បែង ហិនហោចទ្រព្យសម្បត្តិ កើតជាអំពើហិង្សាក្នុងគ្រួសារ និងជាប្រភពបង្កើតអ្នកញៀនថ្នាំ អំពើចោរកម្ម អសន្តិសុខសង្គមជាដើម។ល។
ពលរដ្ឋជាច្រើនស្នើដល់លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវ និងលោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ សូមលោកចាត់វិធានការបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន៕
No comments