លោកឃួន ប៊ុនណែត បាននាំយកអំណោយមកជូនក្មួយប្រុស ឡុង ម៉េងលាភ ដែលមានជំងឺទឹកដក់ក្នុងខួរក្បាល ទទួលបាន អំណោយ
លោកឃួន ប៊ុនណែត បាននាំយកអំណោយមកជូនក្មួយប្រុស ឡុង ម៉េងលាភ ដែលមានជំងឺទឹកដក់ក្នុងខួរក្បាល ទទួលបាន អំណោយ
ខេត្តកំពង់ធំ៖ ថ្ងៃសុក្រ ១៣កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ លោកឃួន ប៊ុន ណែត តំណាងអោយសប្បុរសជន និងជាក្រុមការងារចុះជួយមូលដ្ឋានឃុំតាំងក្រសាំង រួមជាមួយលោកមេភូមិ បាននាំយកអំណោយ សប្បុរសជន មកជូនក្មួយប្រុស ឡុង ម៉េងលាភ ដែលមានជំងឺទឹកដក់ក្នុងខួរក្បាល រស់នៅភូមិចំបក់ ឃុំ តាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។
អំណោយរួមមាន៖ ទឹកដោះគោ៦កំប៉ុង ទឹកដោះពពែ៥កំប៉ុង ទឹកដោះគោជូ៥យួរ ខោទឹកនោម នឹងថវិកាមួយចំនួនថែមទៀត។
ជាចុងក្រោយ លោកឃួន ប៊ុន ណែត ជំនួសមុខអោយក្មួយប្រុសនឹងក្រុមគ្រួសារ សូមគោរពជូនពរម្ចាស់ទាន់ទាំងអស់ អោយជួបតែ សុខសុភមង្គល វិបុលសុខ មហារប្រសេីរ អោយមានសុខភាពល្អ សំណាងល្អ កម្លាំងមាំមួន មានសម្រស់កាន់តែស្អាត នឹងទទួលជោគជ័យគ្រប់ភារះកិច្ច៕
No comments