គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    សុំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ នៅខណ្ឌពោធិ៍សែនជ័យ ដែលសមត្ថកិច្ចកប់ទុកអត់មានវិធានការ ពេលនេះ គ្រួសារជនរងគ្រោះ ក្លាយទៅជាជនសង្ស័យ_វគ្គ២

    សុំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ នៅខណ្ឌពោធិ៍សែនជ័យ ដែលសមត្ថកិច្ចកប់ទុកអត់មានវិធានការ ពេលនេះ គ្រួសារជនរងគ្រោះ ក្លាយទៅជាជនសង្ស័យ_វគ្គ២

    ផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២១:៣៨នាទី
    បន្ទាប់ពីសារព័ត៌មានជាច្រើនអង្គភាពធ្វើការចុះផ្សាយ ជុំវិញពាក្យបណ្តឹងប្តឹងពីបទប៉ុនប៉ងរំលោភសម្លាប់ នៅខណ្ឌពោធិ៍សែនជ័យ ដែលសមត្ថកិច្ចកំពុងតែរក្សាភាពស្ងៀមស្ងាត់ ដោយយកសុំណុំរឿងទៅកប់ទុកឥតចាត់វិធានការ អស់រយៈពេលជាង១ខែ ស្រាប់តែនៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញម្ចាស់ដើមបណ្ដឹងទៅសួរនាំឆ្លើយបំភ្លឺ! ប៉ុន្តែអ្វីដែលធ្វើឱ្យម្ចាស់ដើមបណ្ដឹងឈឺចិត្ត គឺសុំណុំរឿងប៉ុនប៉ងរំលោភសម្លាប់ខាងលើនេះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកអត់មានវិធានការ រហូតធ្វើឱ្យគ្រួសារជនរងគ្រោះ ក្លាយទៅជាជនសង្ស័យ។

    បើយោងតាមកំណត់ហេតុសួរឆ្លើយបំភ្លឺ ដែលសារព័ត៌មានយើងទទួលបាននៅល្ងាចថ្ងៃទី២៩ខែវិច្ឆិកានេះបានឱ្យដឹង «កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ កន្លងទៅជាង១ខែ មានករណីករណីប៉ុនប៉ងរំលោភសេពសន្ថវៈស្ថិតនៅផ្លូវទ័ពអាកាស ភូមិតាងួន១ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បង្កដោយជនសង្ស័យម្នាក់ភេទប្រុសអាយុប្រហែល៥០ឆ្នាំមិនស្គាល់អត្តសញ្ញាណបានចូលជួលបន្ទប់ស្នាក់នៅ ក្នុងផ្ទះសំណាក់ រួចក៏ចាប់បង្ខំឱ្យស្ត្រីជាម្ចាស់ផ្ទះសំណាក់ឱ្យគេងរួមភេទជាមួយ ដោយធ្វើសកម្មភាពចាប់ខ្ទប់មាត់ស្ត្រីរងគ្រោះ និងបានគំរាមកំហែងថានិងសម្លាប់ចោរបើសិនហ៊ានប្រាប់គេ»។

    «តាមប្រភពព័ត៌មានច្បាស់ការ ដែលសារព័ត៌មានយើងទទួលនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះឯណេះវិញ បានបញ្ជាក់ច្បាស់ថា «ជនសង្ស័យនៅក្នុងករណីប៉ុនប៉ងរំលោភ និងគំរាមសម្លាប់មានឈ្មោះ ឆីង វិរៈមុនីរ៉េត មានមុខរបរជាមន្ត្រីយោធា» តែមិនទាន់ដឹងច្បាស់ថានៅក្នុងអង្គភាពណាឱ្យពិតប្រាកដនោះទេ។»

    ប៉ុន្តែអ្វីដែលកាន់តែចំឡែកនិងធ្វើឱ្យមហាជនហួសចិត្ត ផ្ទុយពីដំណើររឿងខាងលើ ដែលក្រុមការងារសារព័ត៌មានយើងទទួលបាន បានឱ្យដឹងថាពាក្យបណ្តឹងរបស់ស្ត្រីរងគ្រោះ ប្តឹងក្នុងករណីប៉ុនប៉ងរំលោភសម្លាប់កាលពីថ្ងៃទី២៧តុលា ដែលសមត្ថកិច្ចយកសុំណុំរឿងទៅកប់ទុកឥតចាត់វិធានការ បានប្រែក្លាយឱ្យគ្រួសារជនរងគ្រោះក្លាយទៅជាជនសង្ស័យ! ដោយហេតុថា៖ «មន្ត្រីយោធាឈ្មោះ ឆីង វិរៈមុនីរ៉េត ដែលជនសង្ស័យក្នុងករណីប៉ុនប៉ងរំលោភសម្លាប់បានសម្ងំទៅដាក់ពាក្យបណ្តឹងប្តឹងគ្រួសារជនរងគ្រោះទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងប្រើប្រាស់អាវុធ គំរាមសម្លាប់ និងកំហែងយកទៅវិញ នេះបើយោងតាមដីកាកោះហៅរបស់លោក ហេង ផេង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កោះហៅអញ្ជើញឈ្មោះ សុិន ឡូត ជាប្តីរបស់ស្ត្រីរងគ្រោះខាងលើ ឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ២០២២»។

    សូមបញ្ជាក់ដែរថា៖ ករណីប៉ុនប៉ងរំលោភសេពសន្ថវៈកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ហេតុការណ៍ពេលនោះត្រូវបានប្តីជនរងគ្រោះ ឈ្មោះ សុិន ឡូត ដឹងទាន់ទើបមានការផ្ទុះហិង្សាទៅលើជនសង្ស័យ បន្ទាប់មកស្ត្រីដែលជាជនរងគ្រោះនិងប្តីក៏បានរាយការណ៍ប្តឹងទៅសមត្ថកិច្ចមូលដ្ឋានដើម្បីឱ្យជួយអន្តរាគមន៍! បន្ទាប់ពីទទួលបានសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុកនូវម៉ូតូ១គ្រឿងម៉ាក Suzuki let's យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កាកាប១។

    ស្ត្រីរងគ្រោះនិងគ្រួសារសូមអំពាវនាវទទូចស្នើសុំដល់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមសម្តេចឯកឧត្តមមេត្តាជួយអន្តរាគមន៍ក្នុងសុំណុំរឿងប៉ុនប៉ងរំលោភដែលមន្ត្រីថ្នាក់ក្រោមយកទៅរក្សាទុកអត់មានវិធានការផង។

    ក្រុមគ្រួសារជនរងគ្រោះសូមអំពាវនាវស្នើសុំដល់ឯកឧត្តមលោកជំទាវរដ្ឋមន្ត្រីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធជាពិសេសរដ្ឋមន្ត្រីក្រសួងកិច្ចការនារីសូមមេត្តាជួយអន្តរាគមន៍បើកការស៊ើបអង្កេតករណីប៉ុនប៉ងរំលោភពីសំណាក់មន្រ្តីយោធាខាងលើផងទាន។

    ជុំវិញទៅនឹងការចុះផ្សាយករណីខាងលើនេះក្រុមការងារសារព័ត៌មានយើង នៅមិនទាន់មានការបំភ្លឺពីភាគីពាក់ព័ន្ធឈ្មោះ ឆីង វិរៈមុនីរ៉េត នោះទេព្រោះគ្មានលេខទូរស័ព្ទសម្រាប់ទំនាក់ទំនង។

    ក្រុមការងារសារព័ត៌មានយើងនិងធ្វើការតាមដានចុះផ្សាយជាបន្តបន្ទាប់ជុំវិញដំណើររឿងខាងលើ និងរងចាំការបកស្រាយបំភ្លឺពីសមត្ថកិច្ចនិងភាគីពាក់ព័ន្ធទាំងសងខាងរៀងរាល់ម៉ោងធ្វើការ៕

    ទំនាក់ទំនងការិយាល័យនិពន្ធ៖ 0712326664

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ