ខ្សឹបដាក់ប៉ោត៖ ស្ងាត់ៗ មុននេះបន្តិចមានសមត្ថកិច្ចចុះបង្ក្រាបទីតាំងនាំចូលសាច់ទា មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
ខ្សឹបដាក់ប៉ោត៖ ស្ងាត់ៗ មុននេះបន្តិចមានសមត្ថកិច្ចចុះបង្ក្រាបទីតាំងនាំចូលសាច់ទា មួយកន្លែងនៅខណ្ឌពោធិ៍សែនជ័យ
ចេញផ្សាយនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨:៤២នាទីទីតាំងឃ្លាំងដល់ធំមួយកន្លែងស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចចុះធ្វើការបង្ក្រាប និងដឹកយកសាច់ទាចំនួន ១ឡានធំយកទៅពិនិត្យ នៅល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឱ្យដឹងថា សាច់ទាដែលសមត្ថកិច្ចធ្វើការបង្ក្រាប គឺជាសាច់សត្វទា ដែលនាំចូលពីចិន ។ ហើយមុននេះបន្តិចបន្ទាប់ពីកម្លាំងសមត្ថកិច្ចទាំងនោះចុះដល់កន្លែង មិនបានប៉ុន្មានផងស្រាប់តែស្ងាត់ៗក៏បានឃើញដឹកសាច់ទាទាំងនោះយកទៅចំនួន១ឡានធំ ទំនងជាយកទៅធ្វើការត្រួតពិនិត្យនៅឯទីកន្លែង។
ប៉ុន្តែអ្វីដែលគួរឱ្យសង្ស័យ គឺកម្លាំងសមត្ថកិច្ចទាំងនោះ ដូចជាព្យាយាមលាក់បាំងព័ត៌មានខ្លាំងមែនទែន។ ដោយមិនបានប្រាប់នោះទេថាកម្លាំងខាងណាឱ្យប្រាកដ ស្រាប់តែស្ងាត់ៗដឹកសាច់ទា ១ឡានធំចេញទៅយ៉ាងរំភើយ។
ជុំវិញទៅនឹងករណីបង្ក្រាបខាងលើនេះក្រុមការងារសារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីម្ចាស់ឃ្លាំងស្តុកទុកសាច់ទានោះបានទេ ចំណែកឯសមត្ថកិច្ចពាក់ព័ន្ធនោះ ក៏មិនបានប្រាប់អ្វីដល់ខាងសារព័ត៌មានដែរ៕
No comments