សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានរៀបចំកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃគ្រួសារមហាព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន
សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព បានរៀបចំកម្មវិធីសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃគ្រួសារមហាព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន
ចេញផ្សាយនៅថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១០:៤៨នាទីនារល្ងាចថ្ងៃពុធ ៣រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ លោក មីនចាន់ធី ប្រធានសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព (ស.ស.យ.ស.ស) និងថ្នាក់ដឹកនាំនៃសមាគមបានរៀបចំកម្មវិធីជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃគ្រួសារមហាព័ត៌មាន ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានកិត្តិយសនៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព។ កម្មវិធីនេះប្រពឹ្រត្តនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ក្នុងភោជនីយដ្ឋានពិភពប៊ូហ្វេសាច់អាំងនិងស៊ុប ដោយមានការចូលរួមពីភ្ញៀវកិត្តិយសសមាជិកសមាជិកាសរុបប្រមាណជា១២០នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នួន នី ប្រធានស្តីទីសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ឡើងអាននូវរបាយការណ៍សមាគម ដើម្បីបង្ហាញអំពីការចាប់កំណើតនៃសមាគមដោយទទួលបានច្បាប់អនុញ្ញាតពីក្រសួងមហាផ្ទៃកាលពីខែសីហា ឆ្នាំ ២០២២ រហូតដល់បច្ចុប្បន្នមានរយៈពេលចំនួន៧ខែ និងមានសមាជិកសមាជិកាចំនួន៦០នាក់ ក្នុងនោះចាងហ្វាងអង្គភាពចំនួន ៣០អង្គភាព ឯកឧត្តម ប្រធានស្តីទី ក៏បានបង្ហាញពីគោលបំណងនិងទិសដៅរបស់សមាគម ដែលមានគោលបំណងលើកកម្ពស់វិស័យព័ត៌មាន នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លើវិស័យព័ត៌មានឱ្យស្របតាមគោលនយោបាយ និងព្យាយាមលើកស្ទួយធនធានមនុស្សក្នុងវិស័យព័ត៌មានតាមរយៈការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងចូលរួមកិច្ចការងារផ្សព្វផ្សាយផ្សេងៗដើម្បីលើកកម្ពស់ការអប់រំច្បាប់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសចូលរួមការងារប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានប្រសាសន៍និងអប់រំសាទរចំពោះអង្គពិធីទាំងមូលនិងបាន នាំយកនូវថវិកាចូលរួម ចំនួន ២លានរៀល ដែលជាថវិការបស់ឯកឧត្តម ខៀវ កាញារឹទ្ឋ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តមបណ្ឌិត ក៏មានការសំណេះសំណាលនិងផ្តាំផ្ញើដល់អ្នកសារព័ត៌មានយើងត្រូវតែខិតខំបន្តវឌ្ឍនភាព ត្រូវព្យាយាមផ្តល់បទពិសោធន៍ ចែករំលែកចំណេះដឹងដល់បងប្អូនអ្នកសារព័ត៌មាន ព្រោះដឹងហើយថាអាជីពជាអ្នកសារព័ត៌មានគឺជាអាជីពមួយដ៏លំបាក គឺជាអាជីពមួយត្រូវការចំណេះដឹង និងបទពិសោធន៍ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏សូមអរគុណនិងគាំទ្រចំពោះសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ដែលបានប្តេជ្ញាចិត្តមានគោលបំណងក្នុងការបើកដំណើរការនៅវគ្គបណ្តុះបណ្តាលផ្នែកចំណេះដឹងក្នុងវិស័យព័ត៌មាន ដល់បងប្អូនអ្នកសារព័ត៌មាន ជាពិសេសចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយព័ត៌មានពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
ឆ្លៀតឪកាសនោះ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធ ក៏បានអញ្ជើញជាអធិបតីភាពក្នុងការប្រគល់ជូននូវលិខិតតែងតាំងសម្រេចរបស់សមាគម ជូនដល់ថ្នាក់ដឹកនាំចំនួនពីររូប ដែលមានលោក អ៊ុន ចាន់ថា ចាងហ្វាងគេហទំព័ររស្មីក្រុងតាខ្មៅ និងលោក សុិន ខ្វានឆា និពន្ធនាយកពេញចិត្តមេឌៀ ឲ្យមានតួនាទីជាអគ្គលេខាធិការរង នៃសមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ឯកឧត្តមបណ្ឌិតក៏ក្រើនរំលឹកនៅអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា «អ្នកសារព័ត៌មានកុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត ផ្សាយតែព័ត៌មានពិត កុំប្រឌិតកំហុសដាក់អ្នកដទៃ៕
No comments