ម្តាយស្តីបន្ទោសបន្តិចបន្តួច ខឹងទៅដុតផ្ទះ ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួន
ម្តាយស្តីបន្ទោសបន្តិចបន្តួច ខឹងទៅដុតផ្ទះ ផ្អើលដល់សមត្ថកិច្ចចុះឃាត់ខ្លួន
ចេញផ្សាយនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៤:២១នាទីបុរសម្នាក់ខឹងម្តាយស្តីបន្ទោសពាក្យសម្ដីបន្តិចបន្តួច តូចចិត្ដទៅដុតផ្ទះខ្លួនឯង បណ្តាលឱ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងចុះធ្វើការឃាត់ខ្លួនបានភ្លាមៗនៅទីតាំងកន្លែងកើតហេតុ។
ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង១៧:៤៥ នាទីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ នៅចំណុចខាងលិចប្រឡាយទួលទទឹង ស្ថិតនៅភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យជាកូនមានឈ្មោះសំ ទីន ភេទប្រុសអាយុ ៣៥ឆ្នាំ រស់ក្នុងបន្ទុកជាមួយម្ដាយឈ្មោះ នូវ វ័ន អាយុ ៧៩ឆ្នាំ រស់នៅភូមិទួលទទឹង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ទ្រព្យសម្បត្តិខូចខាតមាន៖
១-ផ្ទះទាមសង់ផ្ទាល់ដីទំហំ ៤គុណនឹង ៦សង់ពីឈើ ប្រកស័ង្កសី ជញ្ជាំងស័ង្កសី បានឆេះរោលខ្លោច នឹងឆេះខូចខាតស្រូវចំនួន ៧ការ៉ុង ភួយចំនួន២ ពួកចំនួន១ ខោអាវមួយចំនួនទៀត៕
No comments