Guinness World Records ៖ កម្ពុជា បំបែកកំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក»
Guinness World Records ៖ កម្ពុជា បំបែកកំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក»
រាជធានីភ្នំពេញ/ចេញផ្សាយម៉ោង១៧:៤៥នាទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣កម្ពុជា បានបំបែកកំណត់ត្រា «បេះដូងច្រើនជាងគេលើពិភពលោក» របស់ Guinness World Records។ កម្ពុជា បត់បេះដូងក្រដាស ជាង៣៩១៧៨០៥បេះដូង ដែលបានបំបែកកំណត់ចាស់របស់ប្រទេសអង់គ្លេស។ តំណាងGuinness World Records បានប្រគល់លិខិតទទួលមកកាន់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅរសៀលថ្ងៃទី១១ មេសានេះ។
បច្ចុប្បន្ន ម្ចាស់កំណត់ត្រាបេះដូងក្រដាស (Largest display of origami hearts) កាន់កាប់ដោយគម្រោង Paper Hearts Project ក្រុង Chatham ចក្រភពអង់គ្លេស។ គម្រោងនេះ សម្រេចបានកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៩ ក្រោមការដឹកនាំរបស់ក្រុមនិស្សិតផ្នែកវិទ្យាសាស្ត្រកីឡា និងលំហាត់ប្រាណ នៃសាកលវិទ្យាល័យ Kent។
បើតាម Guinness World Records អ្នកចូលរួមបត់បេះដូង គឺពលរដ្ឋរាប់ពាន់នាក់ពីសហគមន៍ជាង៤០នៅតំបន់ Medway និង Kent។ ចំនួនក្រដាសដែលបត់ជាបេះដូងមានចំនួន៥៣ ៧០៤។
No comments