លោកច្រឹង ខ្មៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ចេញដីកាបញ្ជាឲ្យអ្នកនាង ជា សុខលក្ខណ៍ ចូលខ្លួន

លោកច្រឹង ខ្មៅព្រះរាជអាជ្ញាអមសាលាដំបូងរាជធានី ចេញដីកាបញ្ជាឲ្យអ្នកនាង ជា សុខលក្ខណ៍ ចូលខ្លួន
-------------------------------------------
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនលេខ២៣២ អយក របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាឲ្យ ឈ្មោះ ជា សុខលក្ខណ៍ ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិអាមេរិក មានអាស័យដ្ឋានផ្ទះលេខ១៨ ផ្លូវP04 បូរីជីបម៉ុង សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ឱ្យចូលបង្ហាញខ្លួន នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឱ្យបានមុនថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ រៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្តឹងព្រហ្មទណ្ឌពីបទ៖ គំរាមថានឹងសម្លាប់, ប្រទុសកេរ្តិ៍, បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់បង្កឱ្យមានបទល្មើសជាអាថ តាមបណ្តឹង ឈ្មោះ ព្រាប ម៉ូនីកា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ។
ក្នុងដីកានេះដែរ ឃើញថាមន្ត្រីនគរបាលយុត្តិធម៌ក៏អាច ប្រើប្រាស់កម្លាំងសារធារណៈ ដើម្បីបង្ខំឱ្យបុគ្គលនោះ ចូលបង្ហាញខ្លួនបាន៕




No comments