គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    រឿងចំឡែក ក្នុងស្ថាប័នតុលាការ រាជធានីភ្នំពេញ ជុំវិញពាក្យបណ្តឹង ដដែលៗ ចំនួនពីរច្បាប់ ក្នុងករណីតែមួយ

    រឿងចំឡែក ក្នុងស្ថាប័នតុលាការ រាជធានីភ្នំពេញ ជុំវិញពាក្យបណ្តឹង ដដែលៗ ចំនួនពីរច្បាប់ ក្នុងករណីតែមួយ

    រឿងចំឡែក ថ្មីៗ ដែលទើបតែនិងបែកធ្លាយ តាមគណនីហ្វេសប៊ុក Sin Sokhorn (សុិន សុខន) បានទំលាយ នៅពាក្យបណ្តឹងចំនួនពីរច្បាប់ ផ្សេងគ្នា តែក្នុងករណីតែមួយ។ ដោយក្នុងពាក្យបណ្តឹង១ច្បាប់ បានប្តឹងតាំងពីឆ្នាំ២០២១ និងមួយច្បាប់ទៀតទើបតែប្តឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ ថ្មីៗនេះតែម្តង។

    ដោយក្នុងពាក្យបណ្តឹងបានឲ្យដឹងថា៖ បុគ្គលដែលមានងារជា ឯកឧត្តម និងមានតួនាទី ជាអនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម ឈឹម វាសនា កំពុងរង់ការចោទប្រកាន់ ពីបទ «ឆបោក និងរំលោភលើទំនុកចិត្ត» ពាក់ព័ន្ធរឿងលុយរត់ការចូលក្របខណ្ឌជាមន្ត្រីនៃក្រសួងធម្មការ និងសាសនា ក្នុងទឹកប្រាក់ ១៣មុឺនដុល្លារ។

    ក្រោយមានការបែកធ្លាយ តាមបណ្តាញសង្គម ខាងសារព័ត៌មានយើង បានទំនាក់ទំនងទៅកាន់ម្ចាស់គណនីហ្វេសប៊ុក Sin Sokhorn (សុិន សុខន) ខាងលើ ដើម្បីសុំការបំភ្លឺជុំវិញពាក្យបណ្តឹង ដដែលៗ ចំនួនពីរច្បាប់ផ្សេងគ្នា ដោយលោក សុិន សុខន ម្ចាស់គណនីហ្វេសប៊ុករូបនេះ បានអះអាងថាខ្លួនជាជនរងគ្រោះ ដោយរៀបរាប់ថា «កាលពីឆ្នាំ២០២០ មានបុគ្គលឈ្មោះ ឈឹម វាសនា ដែលបច្ចុប្បន្នមានតួនាទីជាអនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបបួលលួងលោមសន្យាថានាំគាត់ឲ្យបានចូលធ្វើការក្នុងក្របខណ្ឌ នៅក្នុងក្រសួងធម្មការនិងសាសនា ដោយធានាថារត់ការឲ្យ ដោយដោះដូរទឹកប្រាក់ ១៣មុឺនដុល្លារ ក្នុងតួនាទីមុខតំណែងជា អនុរដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា។

    ម្ចាស់គណនីហ្វេសប៊ុកលោក សុិន សុខន ដែលអះអាងថាខ្លួនជាជនរងគ្រោះ ដដែលរូបនេះ បានបញ្ជាក់ប្រាប់សារព័ត៌មានទៀតថា៖ «ដោយសារការបបួល និងលួងលោម ពីសំណាក់ ឯកឧត្តម ឈឹម វាសនា អនុរដ្ឋលេខាធិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ទើបរូបលោក ជាជនរងគ្រោះ សម្រេចចិត្តប្រគល់ទឹកប្រាក់ឲ្យមុនចំនួន ៩ពាន់ដុល្លារ ចំណែកឯទឹកប្រាក់ដែលនៅសល់ចាំពេលទទួលបានតួនាទីក្នុងក្របខ័ណ្ឌពេញលេញទើបប្រគល់ឲ្យគ្រប់ចំនួន»។

    លោក សុិន សុខន ដែលជាដើមបណ្ដឹងរូបនេះ ក៏បានបញ្ជាក់ មូលហេតុ ដែលធ្វើឲ្យលោក ដាក់ពាក្យបណ្តឹងដដែលៗដូចគ្នាចំនួនពីរលើក ក្នុងស្ថាប័នតុលាការតែមួយ ដោយសារពាក្យបណ្តឹងលើកទី១ ស្ថាប័នតុលាការភ្នំពេញ បានចេញសេចក្តីសម្រេចដោយតម្កល់រឿងទុកឥតចាត់ការ ហើយខាងស្ថាប័នតុលាការភ្នំពេញ ក៏មិនបានប្រកាសឬជូនដំណឹង ជាលាយលក្ខណ៍អក្សរ មកកាន់គាត់នោះដែរ។ ដោយសារការចាញ់បោកលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ផងនោះ លោក ស៊ិន សុខន រូបនេះ បានសម្រេចចិត្តប្តឹងដដែលៗម្តងទៀត ដើម្បីបន្តរកយុត្តិធម៌។

    ជុំវិញទៅនិងករណីខាងលើនេះ ខាងសារព័ត៌មានយើងបាន ទំនាក់ទំនងទៅកាន់ លោក ឯកឧត្តម ឈឹម វាសនា អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាមរយៈលេខទូរស័ព្ទ ដើម្បីសុំការបំភ្លឺ លោក ឯកឧត្តម បានលើកឡើងថា៖ «លោក សុិន សុខន គឺជាមិត្តភក្តិគ្នាជាមួយលោកទេ ហើយលោកមិនបានបោកប្រាស់លុយរត់ការនោះដែរ គឺជាលុយខ្ចីតែប៉ុណ្ណោះ មិនមែនជាការ សូកប៉ាន់រត់ការនោះទេ ហើយរឿងប្តឹងការពីឆ្នាំ២០២១ ក៏ត្រូវបានតុលាការភ្នំពេញ សម្រេចតម្កល់ទុកឥតចាត់ការ»។

    លោក ឯកឧត្តម ឈឹម វាសនា ដដែលរូបនេះ បានបន្ត បញ្ជាក់ប្រាប់សារព័ត៌មានទៀតថា៖ «រូបលោក ពិតជាបានទទួលប្រាក់ពីឈ្មោះ សុិន សុខន ពិតប្រាកដមែន តែមិនមែនលុយរត់ការនោះទេ គឺជាលុយខ្ចី» លោក ឯកឧត្តម ឈឹម វាសនា ដែលរងគ្រោះការចោទប្រកាន់ រូបនេះ បានបំភ្លឺជាមួយអ្នកសារព័ត៌មាន ដោយរៀបរាប់យ៉ាងវែងអន្លាយ ដោយបានបដិសេធច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ខាងលើ ហើយក៏កំពុងតែរៀបចំមេធាវី ដើម្បីប្តឹងតបតវិញ និងបានហាមដាច់ខាតមិនឲ្យខាងសារព័ត៌មានយើងធ្វើការចុះផ្សព្វផ្សាយ ជុំវិញករណីនេះទេ ដោយឲ្យរងចាំតុលាការជាអ្នកធ្វើការ សម្រេចទៅ បើទោះបីជាភាគីជាដើមបណ្ដឹងស្រែកដង្ហោយឲ្យស្ថាប័នច្បាប់ ជួយរកយុត្តិធម៌។

    នេះបើតាមការយល់ឃើញ ពីខ្ញុំជាអ្នកសារព័ត៌មាន សង្កេតឃើញថា៖ បើសិនជាករណីចោទប្រកាន់នេះចៅក្រមស៊ើបសួរ ស្វែងរកឃើញជាការពិត ដូចការចោទប្រកាន់មែននោះ លោកឯកឧត្តម ឈឹម វាសនា អាចប្រឈមមុខ ទៅនឹងករណីទទួលសំណូកបង្កើតអំពើពុករលួយ ក្នុងស្ថាប័នពាក់ព័ន្ធ ហើយក៏អាចនាំរឿងរវល់ដ៏ អង្គភាពប្រឆាំងអំពើពុករលួយ ស្រាវជ្រាវស៊ើបអង្កេត អាចឈានដល់អស់បុណ្យអស់ស័ក្តិ អស់យស ក៏ថាបាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ