ប្រជាពលរដ្ឋស្នើសុំលោកអធិការនគរបាលខណ្ឌមានជ័យ ជួយចុះបង្ក្រាបទីតាំងល្បែងស៊ីសង ខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណេត ផង
ប្រជាពលរដ្ឋស្នើសុំលោកអធិការនគរបាលខណ្ឌមានជ័យ ជួយចុះបង្ក្រាបទីតាំងល្បែងស៊ីសង ខុសច្បាប់ តាមប្រព័ន្ធអ៊ិនធើណេតផង
ទីតាំងល្បែងស៊ីសងខុសច្បាប់ ប្រភេទ Jokers ហ្គេមបាញ់ត្រី បៀការ៉ាត មាន់ជល់ និងបាល់ តាមប្រព័ន្ធអ៊ីនធើណែត ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានកំពុងបើកដំណើរការយ៉ាងរលូន ដោយមិនទាន់មានអាជ្ញាធរ និងសមត្ថកិច្ចចុះបង្ក្រាបឡើយ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា៖ ទីតាំងល្បែងស៊ីសងខាងលើនេះ សម្បូរដោយក្រុមក្មេងទំនើង ចេញចូលយ៉ាងសស្រាក់សស្រាំ ភ្នែកស្លេកស្លាំង ទាំងយប់ទាំងថ្ងៃទំនងជាលួចប្រើប្រាស់គ្រឿងញៀន។
ប្រជាពលរដ្ឋមានព្រុយបារម្ភចំពោះសុខសុវត្ថិភាពចំពោះក្រុមគ្រួសាររបស់ពួកគាត់ មិនថាពេលថ្ងៃឬពេលយប់ ព្រោះហេតុថា កន្លែងណាមានល្បែងស៊ីសងខុសច្បាប់កន្លែងនោះ និងមានបទល្មើស កាប់សម្លាប់លួចឆក់ប្លន់កើតជាមិនខាន។
ដូច្នេះប្រជាពលរដ្ឋស្នើសុំដល់លោកវរសេនីយ៍ឯក អ៊ុក បូនីន អធិការនគរបាលខណ្ឌមានជ័យ ជួយចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕
No comments