បែកធ្លាយអំពើពុករលួយ និងប្រវត្តិជាមេក្លោងជួញដូរគ្រឿងញៀន របស់លោក សោម សារ៉ន អធិការនគរបាលស្រុកស្វាទាប និងករណីរត់ការបិទបាំងរឿងក្តី
បែកធ្លាយគំរប់លូទប់លែងជាប់ ដោយសារចំហេះនៃអំពើពុករលួយស្អុយបែកវល់របស់លោក សោម សារ៉ន ដែលមានតួនាទីជាអធិការនគរបាលស្រុកស្វាយទាប នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ពេលនេះត្រូវបានទំលាយដោយមន្ត្រីក្រោមឱវាទ។
នេះយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា៖ មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយទាបចំនួន២៤រូប រួមមាន៖ អធិការរង នាយផ្នែក នាយរងប៉ុស្តិ៍នគរបាលទាំង៩ឃុំ ក្នុងស្រុកស្វាយទាប នៃខេត្តស្វាយរៀង បានរួមគ្នាផ្តិតមេដៃដាក់លិខិតគោរពជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគោរពជូន ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងគោរពជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្តីអំពីភាពមិនប្រក្រតីរបស់លោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប។
ដោយក្នុងលិខិតបានបញ្ជាក់រៀបរាប់អំពី អំពើពុករលួយ បក្សពួកនិយម គ្មានភាពជាអ្នកដឹកនាំ ក្នុងការដឹកនាំរបស់លោកវរសេនីយ៍ទោ សោមសារ៉ន អធិការនៃអធិការដ្ឋាននគរបាលស្រុកស្វាយទាប ដោយចោទប្រកាន់រហូតទៅដល់ ១០ចំណុច។
ដោយខ្លឹមសារនៃចំណុចនីមួយៗ បញ្ជាក់យ៉ាងច្បាស់ អំពីអំពើពុករលួយ និងបក្សពួកនិយម ថែមទាំងមានប្រវត្តិធ្លាប់ជាមេក្លោងជួញដូរគ្រឿងញៀនដ៏សកម្ម កាលពីនៅជាអតីតមេប៉ុស្តិ៍ព្រៃអង្គុញ ក្នុងអំឡុងឆ្នាំ២០១៦ និងត្រូវបានបងប្រុសបង្កើតរបស់ខ្លួន ដែលមានឋានៈថ្នាក់ឧត្តមសេនីយ៍ផ្កាយ១ លោក អ៊ុក សំអៀង អន្តរាគមន៍រត់ការបិទបាំងរឿងក្តី និងបានដំឡើងឋានៈតួនាទីរហូតក្លាយជាអធិការនគរបាលស្រុកស្វាយទាប។
ហើយលោក សោម សារ៉ន អធិការនគរបាលស្រុក រូបនេះ តែងតែលួចលក់នូវវត្ថុតាង ដែលបានមកពីបទល្មើសរួមមាន រថយន្ត ម៉ូតូ និងរម៉ក យកទៅលក់ឲ្យឈ្មួញយ៉ាងអណាធិបតេយ្យដោយគ្មានខ្លាចរអា។
យ៉ាងណាករណីនេះយើងសង្កេតឃើញថានៅមិនទាន់មានការបកស្រាយបំភ្លឺណាមួយពីសំណាក់ លោកឧត្តមសេនីយ៍ទោ ពេជ្រ វិរៈ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក៏ដូចជាលោក សោម សារ៉ន អធិការនគរបាលស្រុកស្វាយទាប នៅឡើយនោះទេ។ ហើយករណីនេះយើងមិនដឹងនោះទេថា ថ្នាក់ដឹកនាំគួរតែដំឡើងឋានន្តរស័ក្តិ ជូនលោកសោម សារ៉ន មួយថ្នាក់ទៀត ឬមួយក៏ទំលាក់ស័ក្តិឲ្យមកនៅត្រឹម រាស្ត្រសាមញ្ញធម្មតា។
ចំណែកឯលោកឧត្តមសេនីយ៍ផ្កាយ១ អ៊ុក សំអៀង ស្នងការរងនគរបាលខេត្តស្វាយរៀង ទទួលផែនការងារភស្តុភារ និងហិរញ្ញវត្ថុ ដែលត្រូវជាប្រុសបង្កើតនិងជាអ្នកអន្តរាគមន៍រត់ការបិទបាំងរឿងរលួយស្អុយរបស់លោក សោម សារ៉ន នាពេលកន្លងមកនោះ ពេលនេះអង្គភាពសារព័ត៌មានយើងមិនអាចសុំការបំភ្លឺបាននោះទេ ពាក់ព័ន្ធទៅនឹងករណីអន្តរាគមន៍រត់ការបិទបាំងរឿងក្តី ព្រោះគ្មានលេខទូរស័ព្ទទំនាក់ទំនង។
ទោះបីជាយ៉ាងណាក្តី យើងនៅមិនទាន់ដឹងនោះទេអំពីជោគវាសនារបស់លោក សោម សារ៉ន ដែលរងការការចោទប្រកាន់ថាជាអតីតមេក្លោងជួញដូរគ្រឿងញៀន និងលោកផ្កាយ១ អ៊ុក សំអៀង រងការចោទប្រកាន់ពាក់ព័ន្ធរត់ការបិទបាំងរឿងក្តីជូនប្អូនប្រុសបង្កើតរបស់ខ្លួន៕
ស្នងការខេត្តស្វាយរៀង |
លោកអ៊ុកសំអៀង |
លោកសោមសារ៉ន |
No comments