អ្នកសារព័ត៌មាន ចំនួន ០៤នាក់ ព្រមទទួលស្គាល់កំហុស និងសូមទោសជាសាធារណៈ បន្ទាប់ពីសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តពោធិ៍សាត់
អ្នកសារព័ត៌មានចំនួន ០៤នាក់ បានធ្វើលិខិតផ្តិតមេដៃសុំទោសជាសាធារណៈ ទៅកាន់អាជ្ញាធរខេត្តពោធិ៍សាត់ នេះបើយោងតាម លិខិតសុំទោសចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ដែលសារព័ត៌មានយើងទើបទទួលបាន។
តាមព័ត៌មានឱ្យដឹង លិខិតសុំទោសនេះ ធ្វើឡើងក្រោយពីអ្នកសារព័ត៌មាន ទាំងអស់នោះ បាននាំគ្នាចុះទៅយកព័ត៌មាន នៅក្នុងតំបន់មួយកន្លែង ដែលជាតំបន់ហាមឃាត់របស់រដ្ឋាភិបាលកម្ពុជា និងត្រូវបានសមត្ថកិច្ច ខេត្តពោធិ៍សាត់ធ្វើការឃាត់ខ្លួន។
ក្នុងលិខិតអ្នកសារព័ត៌មានចំនួន០៤នាក់ ព្រមទទួលស្គាល់កំហុស ដែលពួកខ្លួនបានប្រព្រឹត្តនិងសុំទោសជាសារធារណៈ ដើម្បីសុំការសន្ដោសប្រណីលើកលែងទោស ពីសំណាក់ ឯកឧត្តម ខូយ រីដាដា អភិបាលនៃគណៈ អភិបាលខេត្តពោធិ៍សាត់ ដើម្បីឱ្យពួកខ្លួនមានសេរីភាពឡើងវិញ៕
No comments