ករណីជនជាតិចិន ០៣នាក់ ចាប់ជនជាតិចិនដូចគ្នា ដាក់ចូលក្នុងរថយន្ត មិនមែនជាករណីចាប់ ជំរិតនោះទេ!

បន្ទាប់ពីមានករណីជនជាតិចិន ០៣នាក់ ចាប់ជនជាតិចិនដូចគ្នាម្នាក់ ដាក់ចូលក្នុងរថយន្តស៊េរីទំនើប០១គ្រឿង នៅលើដងផ្លូវជាតិលេខ១ នៅក្រុងបាវិត ទាំងព្រឹក បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវ ហើយអ្នកខ្លះស្រែកឆោឡោ អ្នកខ្លះប្តឹងសមត្ថកិច្ច ឲ្យមកជួយអន្តរាគមន៍ ដោយដាក់ការសង្ស័យថា ជាករណីចាប់ជំរិត។
ក្រោយមកសមត្ថកិច្ចបានចាប់ខ្លួនបុរសជនជាតិចិនបានម្នាក់ យកទៅអធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីសាកសួរ និងនាំខ្លួនជនជាតិចិនម្នាក់ ដែលគិតថា ជាជនរងគ្រោះ ទៅសាកសួរដែរ និងយករថយន្តឡិចស៊ីស ០១គ្រឿង ពាក់ស្លាកលេខភ្នំពេញ2BI-5656 ដែលជនជាតិចិន ប្រើប្រាស់ចាប់ជនជាតិចិនដូចគ្នា យកទៅរក្សារទុកនៅអធិការដ្ឋាននគបាលក្រុងបាវិត ដើម្បីដោះស្រាយ។ ក៏ប៉ុន្តែក្រោយពីធ្វើការសាកសួរជនជាតិចិននោះ ប្រាប់សមត្ថកិច្ចថា ការពិត មិនមែនជាករណីចាប់ជំរិតទេ ពួកគេចាប់ជនជាតិចិនម្នាក់នោះ រត់ចេញពីមន្ទីរពេទ្យ ទើបចាប់ដាក់ក្នុងរថយន្ត យកទៅមន្ទីរពេទ្យវិញ។
ពាក់ព័ន្ធករណីនេះ បន្ទាប់ពីមហាជនថតរូបភាពវីដេអូបង្ហោះតាមហ្វេសប៊ុក ចែកចាយផ្អើលបណ្តាញសង្គមរួចមក លោកអធិការ នៃអធិការដ្ឋាននគបាលក្រុងបាវិត បានចេញលិខិតបំភ្លឺថា មិនមែនជាករណីចាប់ជំរិតទេ៕
សូមអានសេចក្ដីប្រកាសព័ត៌មានខាងក្រោម៖






No comments