ក្មេងស្រីវ័យ១៦ឆ្នាំម្នាក់សម្រេចចិត្តចង ក បញ្ចប់ជីវិតខ្លួនឯងដោយបន្សល់នូវលិខិត១សន្លឹកទុកឱ្យម្ដាយមើលយ៉ាងក្ដុកក្ដួរ
ខេត្តពោធិ៍សាត់ ៖ នៅរសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២០ ត្រង់ចំណុចលើផ្ទះឈ្មោះ ហួន សារួន ភេទស្រី អាយុ៥២ឆ្នាំ ជនជាតិខ្មែរ ស្ថិតនៅភូមិជ័ម្គាន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ក្មេងស្រីជំទង់ម្នាក់សម្រេចចិត្តបញ្ចប់ជីវិត ដោយខ្សែនីឡុងចងព្យួរ ក ធ្វើអត្តឃាតលើផ្ទះដោយបន្សល់នូវលិខិត ១សន្លឹក ដែលគេសង្ស័យអាចគិតខ្លីបណ្ដាលមកពីអន់ចិត្តអន់ថ្លើមនឹងស្រ្តីជាម្ដាយ សំណូមពរកូនកុំឱ្យបើកបរម៉ូតូ ឬ ទៅណាមិនសមរម្យ។
ក្មេងស្រីទំទង់ធ្វើអត្តឃាតឈ្មោះ ហន សារុំ (ហៅណូ) អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងបន្ទុក ស្ថិតនៅភូមិ-ឃុំកើតហេតុខាងលើ ក្មេងស្រីចិត្តស្រាលរូបនេះ បានយកខ្សែនីឡុងពណ៏ខៀវប្រវែងប្រហែល ១ម៉ែត្រចងព្យួរ ក ជាមួយផ្ទានលើផ្ទះដែលមានកម្ពស់ប្រមាណ ២ម៉ែត្រកន្លះ។
តាមកាលបំភ្លឺស្រ្តីជាម្ដាយឈ្មោះ ហួន សារួន មុនកើតហេតុរូបគាត់បានចេញទៅកង្វាលគោនៅឯភ្នំ ដោយប្រាប់កូនស្រី ដែលជាជនរងគ្រោះឲ្យដាំបាយរួចយកទៅឲ្យគាត់តាមក្រោយ លុះនៅវេលាថ្ងៃរសៀលស្រាប់តែឃើញកូនប្រសាឈ្មោះ សុង អ៊ុនតាក់ ទៅប្រាប់ថា ម៉ែៗ មីណូចង ក ស្លាប់ហើយ ខណៈនោះធ្វើឲ្យរូបគាត់មានការតក់ស្លុតយ៉ាងពន់ពេក។
ស្រ្តីជាម្ដាយបានលើកហេតុផលខ្លះៗប្រាប់សមត្ថកិច្ចបន្តថា ប៉ុន្មានថ្ងៃមុនកូនស្រីរងគ្រោះរបស់គាត់ទៅខ្ចីម៉ូតូបងប្រុស ប៉ុន្តែបងប្រុសជិះទៅណាបាត់ ក៏ត្រឡប់មកវិញទាញម៉ូតូចាស់ជិះទៅបុណ្យនៅវត្តមួយបាត់ទៅ បន្ទាប់មកសុំគាត់ជិះម៉ូតូទៅលេងនៅខេត្តពោធិ៍សាត់ គាត់មិនឲ្យទៅព្រោះខ្លាចមានឧបទ្ទវហេតុអ្វីកើតឡើង បន្ទាប់ទៀតសុំគាត់ទៅរកការងារធ្វើនៅរាជធានីភ្នំពេញ គាត់នៅតែមិនឲ្យទៅដដែល។
ខ្លឹមសារលិខិតបណ្ដាំសរសេរថា ញុមលាហើយ សង្ឃឹមថា ម៉ែ នឹងសប្បាយចិត្ត ញុមបំពេញតាមបំណងម៉ែហើយ កូនស្រលាញ់ម៉ែណាស់។
សមត្ថកិច្ចសន្ថិដ្ឋានអាចពិតជាស្លាប់ដោយចងព្យួរ ក ធ្វើអត្តឃាតពិតប្រាកដ ដែលអាចបណ្ដាលមកពីអាក់អន់ចិត្តនឹងម្ដាយរឿង សុំម៉ូតូជិះ សុំទៅដើរលេង និងសុំទៅរកការងារធ្វើ ប៉ុន្តែស្រ្តីជាម្ដាយនៅតែមានភាពរឹងមាំគ្រងកូនជានិច្ច។