សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ០២នាក់ពីបទករណី ប៉ុនប៉ងឃាតកម្មនៅខេត្តតាកែវ
តាកែវ ៖ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ករណីប៉ុនប៉ងឃាតកម្មកើតឡើងនៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ បង្កឡើងដោយជនសង្ស័យមានគ្នា ០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា c125 ពណ៌ខ្មៅ សេរីឆ្នាំ២០០៨ ពាក់ផ្លាកលេខ កំពង់ចាម 1A-4483 បានធ្វើសកម្មភាពប្រដាប់ដាវកាប់ទៅលើជនរងគ្រោះឈ្មោះ គ្រី វុត្ថា ភេទប្រុស អាយុ ២៧ឆ្នាំ បណ្តាលឲ្យរងរបួសធ្ងន់ ខណ:ពេលកំពុងជិះម៉ូតូតាមផ្លូវ ត្រូវបានបញ្ជូនទៅសង្រ្កោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។
ករណីឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ វ៉ាង ចិន្តា ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ដើម្បីធ្វើការសាកសួរ។ ក្រោយទទួលបានចម្លើយសារភាពនៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ កម្លាំងជំនាញបានបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វ៉ាង ចន្ទ្រា ភេទប្រុស អាយុ ២១ឆ្នាំ មានទីលំនៅភូមិ ឃុំជាមួយគ្នា ព្រមទាំងដកហូតម៉ូតូមួយគ្រឿង ដែលជិះធ្វើសកម្មភាព និងដាវមួយដើម។
មូលហេតុដែលឈានដល់ការប្រព្រឹត្តអំពើខាងលើគឺ ដោយសារគំនុំចាស់ (ជនរងគ្រោះធ្លាប់វាយមិត្តភ័ក្ររបស់ខ្លួន)។
ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី៕