កម្លាំងអន្តរាគមន៍ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានបានរួមគ្នា ជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់
បាត់ដំបង ៖ នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានបានរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលមានសុវត្ថិភាព ។
ដូចគ្នានោះដែរ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ក៏មានក្រុង-ស្រុកមួយចំនួនរងឥទ្ធិពលព្យុះភ្លៀងដែលបង្កឱ្យមានជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សហការជាមួយមន្ត្រីអាជ្ញាធរខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាពផងដែរ ។
អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងពោធិ៍សាត់ មេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើងខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ៕
No comments