ល្បែងឆ្នោតវៀតណាម កំពុងតែ រីករាលដាល ដូចផ្សិត នៅលើទឹកដីខណ្ឌពោធិ៍សែនជ័យ ដោយអាជ្ញាធរ ក្នុងមូលដ្ឋាន មិនដែលបង្ក្រាបទាល់តែសោះ
ល្បែងឆ្នោតវៀតណាម កំពុងតែរីករាលដាលដូចផ្សិត នៅលើទឹកដីខណ្ឌពោធិ៍សែនជ័យ ដោយអាជ្ញាធរ ក្នុងមូលដ្ឋាន មិនដែលបង្ក្រាបទាល់តែសោះ
ភ្នំពេញ ៖ កន្លែងកត់កន្ទុយលេខឆ្នោតវៀតណាម ដុសស្លែរមួយកន្លែង ដែលជ្រកកោនក្រោមផ្លាកយីហោ សាលាបង្រៀនបើកបរយានយន្ត (អ ម តៈ) ស្ថិតនៅផ្លូវ ២០០៥ ខាងក្រោយសួនកុមារ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែលេងពេញទឹកដីខណ្ឌពោធិ៍សែនជ័យ ដោយអាជ្ញាធរក្នុងមូលដ្ឋាន មិនដែលបង្រ្កាបទាល់តែសោះ ។
តាមប្រភពីពលរដ្ឋបានឱ្យដឹងថា ល្បែងស៊ីសងឆ្នោតវៀតណាម មួយកន្លែងនេះបានបើក យូរយារណាស់មកហើយ ដោយមិនដែលឃើញសមត្ថកិច្ចអាជ្ញាធរណា មកបង្ក្រាបឡើយ ហើយប្រជាពលរដ្ឋ ជាច្រើនកំពុងតែមានការសង្ស័យថា ប្រហែលជាអាជ្ញាធរក្នុងមូលដ្ឋាន ដាក់ខែយកលុយចូលហោប៉ៅហើយមើលទៅ ទើបបានជាមិនព្រមបង្រ្កាប ។
ជុំវិញករណីខាងលើនេះ ប្រជាពលរដ្ឋបានសំណូមពរដល់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ មេត្តាជួយពិនិត្យ និងមានវិធានការចុះទៅបង្ក្រាបទីតាំងខាងលើនេះផង។ ដើម្បីកុំឲ្យកើតមានបទល្មើសកើតឡើងដូចជា ចោរលួច ចោរឆក់ ឃាតកម្ម ជាដើម ៕






No comments