ថៅកែកុងស៊ីបញ្ចាំ ដ៏ស្រស់ស្អាតនៅណាហ្គាវើលដ៏ទី១ ត្រូវជនមិនស្គាល់មុខចាក់សម្លាប់នៅក្នុងបន្ទប់ទឹក

ថៅកែកុងស៊ីបញ្ចាំ ដ៏ស្រស់ស្អាតនៅណាហ្គាវើលដ៏ទី១ ត្រូវជនមិនស្គាល់មុខចាក់សម្លាប់នៅក្នុងបន្ទប់ទឹក
ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៦:២៤នាទីភ្នំពេញ៖ យោងតាមអាខោនហ្វេសបុកឈ្មោះ Dan Heng Enter បានបង្ហោះនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ថាមានករណីនារីដ៏ស្រស់ស្អាតម្នាក់ ឈ្មោះ ហ្គិច ជាអ្នករកស៊ីកុងស៊ីទទួលបញ្ចាំ នៅកាស៊ីណូ ណាហ្គាវើលដ៏ទី១ ត្រូវជនមិនស្គាល់មុខ ចាក់សម្លាប់ជាច្រើនកាំបិត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅក្នុងបន្ទប់ទឹកជាន់ទី១។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅចំណុចណាហ្គាវើលដ៏ទី១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្លន់យកទ្រព្យសម្បត្តិ ប្រមាណជាង៦០ម៉ឺនដុល្លាអាមេរិក បានដោយសុវត្ថិភាព។
ពាក់ព័ន្ធករណីនេះ ខាងសារព័ត៍មានយើងមិនទាន់ទទួលបានការបំភ្លឺពីសមត្ថកិច្ចជំនាញពាក់ព័ន្ធ បាននៅឡើយនោះទេ ហើយខាងអង្គភាពសារព័ត៌មានយើងនិងផ្សាយព័ត៌មានលម្អិតនៅពេលក្រោយ៕



No comments