រោងចក្រផលិតខ្សែភ្លើងនិងម្នាងសិលាមួយកន្លែង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង
ភ្នំពេញ ៖ កាលពីវេលាម៉ោង២:៤០នាទី ទាបភ្លឺថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២០ រោងចក្រផលិតខ្សែភ្លើងនិងម្នាងសិលាមួយកន្លែងដែលស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង។
តាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថាមុនពេលកើតហេតុគាត់បានលឺសម្លេងផ្ទុះអ្វីមួយនៅខាងក្នុងរោងចក្រ បន្ទាប់មកក៏កើតជាអណ្តាតភ្លើងឆេះយ៉ាងសន្ធោសន្ធៅ ទើបរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
បន្ទាប់មកក្រុមរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានចុះមកដល់ទីតាំងនេះ និងបាញ់ទឹកដើម្បីទប់ស្កាត់កុំឲ្យរាលដាលដល់អគាររោងចក្រផ្សេងទៀត៕