អភិបាលខេត្តកំពង់ចាម អញ្ជើញដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យការដាំដើមឈើ (ប្រភេទឈើប្រណិត) នៅតាមសួនច្បារសាធារណៈក្នុងក្រុងកំពង់ចាម
នៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណអភិបាលខេត្តកំពង់ចាម រួមជាមួយឯកឧត្តមអភិបាលរងខេត្ត បានដឹកនាំមន្ត្រីជំនាញ មន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរក្រុងកំពង់ចាម និងអាជ្ញាធរសង្កាត់ អញ្ជើញចុះពិនិត្យការដាំដើមឈើ (ប្រភេទឈើប្រណិត) នៅតាមសួនច្បារសាធារណៈក្នុងក្រុងកំពង់ចាម។
គួរបញ្ចាក់ថា ដើម្បីចូលរួមកែលម្អសោភណ្ឌភាពទីក្រុង បង្កើតជាតំបន់បៃតង ឲ្យសាកសមនឹងជ័យលាភីរំដូល៣ទង ដែលខេត្តកំពង់ចាមទទួលបានក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ក៏ដូចជាដើម្បីជាការទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនៅលើទឹកដីនៃដងទន្លេមេគង្គ ឯកឧត្តម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានណែនាំដល់មន្ត្រីជំនាញខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំដាំដើមឈើប្រណិតប្រភេទធ្នង់ ប្រមាណ១០០ដើម នៅតាមសួនច្បារផ្លូវព្រះមុនីវង្ស និងសួនច្បារតាមមាត់ទន្លេមេគង្គ ក្នុងក្រុងកំពង់ចាម។
ជាមួយគ្នានេះ ឯកឧត្តម បានណែនាំដល់មន្ត្រីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយអាជ្ញាធរក្រុង និងអាជ្ញាធរសង្កាត់ ចូលរួមថែរក្សា ថែទាំដើមឈើដែលបានដាំ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម
ជាមួយគ្នានេះ ឯកឧត្តម បានណែនាំដល់មន្ត្រីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមជាមួយអាជ្ញាធរក្រុង និងអាជ្ញាធរសង្កាត់ ចូលរួមថែរក្សា ថែទាំដើមឈើដែលបានដាំ៕
ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម