កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង ឆ្មក់បង្ក្រាប ករណីនេសាទត្រីខុសច្បាប់
ស្រុកកងមាសនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង០៥:០០នាទីព្រឹក ក្រោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមភ្លាម លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស បានចាត់កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកងតាណឹង និងកំលាំងប្រជាការពារ ដឹកនាំដោយលោកវរសេនីយ៍ត្រី រ៉េត ចាន់លី អធិការរងនគរបាលស្រុកកងមាស ចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់(រ៉ាវ លូស្បៃមុង)នៅតាមបណ្ដោយមាត់ទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្រ្តឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។
+ក្នុងនោះយើងបង្រ្កាបបាន
១-រ៉ាវ ចំនួន៣៤មាត់
២-របាំងព្រួលចំនួន៣០០ម៉ែត្រ
៣-ស្បៃមុងចំនួន៣២មាត់
៤-របាំងព្រួលចំនួន២៥០ម៉ែត្រ
៥-បង្គោល២០០ដើម
៦-លែងកូនត្រីចូលក្នុងទន្លេវិញចំនួន៥០គីឡូក្រាម។
វត្ថុតាងដែលរឹបអូសបានខាងលើ ជំនាញបានកាប់បំផ្លាញ និងដុតចោលនៅកន្លែងកើតហេតុ ដោយមានការឯកភាព ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមផងដែរ៕
+ក្នុងនោះយើងបង្រ្កាបបាន
១-រ៉ាវ ចំនួន៣៤មាត់
២-របាំងព្រួលចំនួន៣០០ម៉ែត្រ
៣-ស្បៃមុងចំនួន៣២មាត់
៤-របាំងព្រួលចំនួន២៥០ម៉ែត្រ
៥-បង្គោល២០០ដើម
៦-លែងកូនត្រីចូលក្នុងទន្លេវិញចំនួន៥០គីឡូក្រាម។
វត្ថុតាងដែលរឹបអូសបានខាងលើ ជំនាញបានកាប់បំផ្លាញ និងដុតចោលនៅកន្លែងកើតហេតុ ដោយមានការឯកភាព ពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមផងដែរ៕