អាជីវកម្មឡានដឹកដី ដឹកខ្សាច់ កំពុងតែប្រើប្រាស់អាជ្ញាប័ណ្ណស្របច្បាប់ ដឹងជញ្ជូនអាច៍ដី និងខ្សាច់ យ៉ាងអណាធិបតេយ្យ ក្នុងដែនសមត្ថកិច្ចក្រុងតាខ្មៅ

អាជីវកម្មឡានដឹកដី ដឹកខ្សាច់ កំពុងតែប្រើប្រាស់អាជ្ញាប័ណ្ណស្របច្បាប់ ដឹងជញ្ជូនអាច៍ដី និងខ្សាច់ យ៉ាងអណាធិបតេយ្យ ក្នុងដែនសមត្ថកិច្ចក្រុងតាខ្មៅ
ខេត្តកណ្ដាល៖ ប្រជាពលរដ្ឋជាច្រើនកំពុងតែត្អូញត្អែរ និងរិះគន់ យ៉ាងខ្លាំងចំពោះអាជ្ញាធរ និងសមត្ថកិច្ច មូលដ្ឋាន ក្រុងតាខ្មៅ ខណៈឡានដឹកអាច៍ដី ដឹកខ្សាច់ ជ្រុះពាសពេញផ្លូវ បង្កឲ្យស្ថានភាពផ្លូវខូចខាត និងបង្កឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាន សុខភាពសារធារណៈ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មើលមិនឃើញ។
សូមបញ្ជាក់ថា៖ នៅតាមបណ្តោយផ្លូវ១១៥ ចំណុចគល់ស្ពានព្រែកសំរោង រហូតដល់ចំណុចស្ពានព្រែកហូរ ដល់ព្រំប្រទល់ខណ្ឌដង្កោ ស្ថិតក្នុងដែនដីក្រុងតាខ្មៅ មានរថយន្តដឹកខ្សាច់ធន់ធំជាច្រើនបើកល្បឿនលឿនៗ ដឹកជញ្ជូនខ្សាច់ និងអាច៍ដីមិនគ្រប ជ្រុះប្រឡាក់ ពាសពេញផ្លូវ យ៉ាងអនាធិបតេយ្យ បង្កឲ្យហុយ រអិល ខូចខាតសោភ័ណភាពបរិស្ថាន និងប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
បន្ថែមទៀតនោះបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរដោយទោចក្រយានយន្ត កំពុងតែមានការព្រួយបារម្ភអំពីសុវត្ថិភាពចរាចរណ៍របស់ពួកគាត់ ⟨ពោលគឺ៖ ផ្លូវកង់ ផ្លូវម៉ូតូ គ្របដណ្តប់ដោយខ្សាច់⟩។
ប្រជាពលរដ្ឋជាច្រើនសំណូមពរដល់ លោក នូ សុវណ្ណរ៉ា អភិបាលក្រុងតាខ្មៅ សូមមានវិធានការណ៍ ចំពោះរថយន្តដឹកជញ្ជូនខ្សាច់និងអាច៍ដីទាំងនោះផងទាន ដើម្បីបរិស្ថាន សុវត្តិភាព សុខភាពសាធារណៈ៕
















No comments