បង្ក្រាបទីតាំងហាងលក់កាហ្វេ ដែលបង្គប់ល្បែងស៊ីសង និងដកហូតបានម៉ូតូ ចំនួន០៥គ្រឿង ចំណែកអ្នកលេងរត់បាត់ស្រមោល

បង្ក្រាបទីតាំងហាងលក់កាហ្វេ ដែលបង្គប់ល្បែងស៊ីសង និងដកហូតបានម៉ូតូ ចំនួន០៥គ្រឿង ចំណែកអ្នកលេងរត់បាត់ស្រមោល
ខេត្តកណ្ដាល៖ នៅវេលាម៉ោង ១៥និង២៥នាទី ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចនគរបាលឃុំរកាកោងទី២ ដឹកនាំដោយលោក តេក តារា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរកាកោងទី២ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងហាងលក់កាហ្វេ បង្គប់ល្បែងស៊ីសង ស្ថិតនៅភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល និងដកហូតបានម៉ូតូចំនួន៥គ្រឿង ចំណែកអ្នកញៀនល្បែងបានដឹងខ្លួនមុនរត់គេចបាត់ស្រមោល។
ព័ត៌មានពីសមត្ថកិច្ចបានបញ្ជាក់ថា៖ ទីតាំងខាងលើនេះត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ធ្លាប់ចុះធ្វើកិច្ចសន្យាជាច្រើនដងច្រើនសារកន្លងមក ប៉ុន្តែម្ចាស់ទីតាំងមួយកន្លែងនេះនៅតែផ្គើន នៅតែប្រមូលផ្ដុំមនុស្ស និងផ្តល់ទីតាំងដល់ជនញៀនល្បែងទាំងនោះ មកលេងដោយបំពានលើកិច្ចសន្យា ទើបឈានដល់ការបង្ក្រាប។
ប្រភពពីសមត្ថកិច្ចបានបន្តទៀតថា៖ វត្ថុតាងដែលដកហូតបាន ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់។
ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនបានសម្ដែងនូវក្ដីរីករាយ និងសាទរ ចំពោះចំណាត់ការរបស់សមត្ថកិច្ចនគរបាលក្នុងមូលដ្ឋាន និងសង្ឃឹមយ៉ាងមុតមាំថា ទីតាំងមួយកន្លែងនេះ និងមិនមានការជួបជុំប្រមូលផ្តុំមនុស្ស និងមិនផ្តល់ទីតាំងដល់ជនញៀនល្បែងស៊ីសងទាំងនោះ មកលេងភ្នាល់ដាក់លុយ ជាលើកទីពីរឡើយ៕
ទំនាក់ទំនងការិយាល័យនិពន្ធ
☎️098906664
☎️077906664









No comments