ប្រទះឃើញគ្រាប់បែកដៃ និងគ្រាប់កាំភ្លើងចំនួន៣០គ្រាប់ជាង នៅផ្ទះប៉ូលិសម្នាក់ ក្នុងក្រុងសៀមរាប

ប្រទះឃើញគ្រាប់បែកដៃ និងគ្រាប់កាំភ្លើងចំនួន៣០គ្រាប់ជាង នៅផ្ទះប៉ូលិសម្នាក់ ក្នុងក្រុងសៀមរាប
សៀមរាប៖ សមត្ថកិច្ចបានអះអាងថាបាន ប្រទះឃើញគ្រាប់បែកដៃ និងគ្រាប់កាំភ្លើងចាស់ៗចំនួន៣០គ្រាប់ជាង នៅផ្ទះប៉ូលិសម្នាក់ ក្នុងក្រុងសៀមរាប។
ការប្រទះឃើញនេះនៅវេលាម៉ោង០៨ និង៣០នាទី ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះរបស់ឈ្មោះ ចាន់ ភក្ត្រា មុខរបរ ប៉ូលិស មានអាសយដ្ឋាននៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប។
សមត្ថកិច្ចបានបន្តថាផ្ទះខាងលើឃើញមាន គ្រាប់បែកដៃប្រភេទ No-36 ចំនួន០៣គ្រាប់ និង គ្រាប់កាំភ្លើងមិនស្គាល់ប្រភេទ ចំនួន៣០គ្រាប់ ជារបស់ចាស់។
បច្ចុប្បន្នបានប្រគល់ជូនកម្លាំងមន្ត្រីជំនាញអង្គការសុីម៉ាក់ យកទៅរក្សាទុកកន្លែងមានសុវត្ថិភាពរងចាំកម្ទេចចោល៕



No comments