គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ឯកឧត្តម ប៉ែន បូណា ដាក់ចេញអភិក្រមថ្មី៖ «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតទៅបន្សាប»

    ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានដាក់ចេញអភិក្រមច្បាស់លាស់មួយចំនួនសម្រាប់មន្ត្រីអ្នកនាំពាក្យនិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទាំងអស់អនុវត្តជាប្រចាំនៅក្នុងសមរភូមិព័ត៌មាននិងសាធារណមតិដើម្បីការពារសុខសន្តិភាព ភាពសុខសាន្តរបស់ប្រជាពលរដ្ឋក៏ដូចជាការពារសមិទ្ធផលដ៏ធំធេងរបស់រាជរដ្ឋាភិបាលចេញពីការមួលបង្កាច់របស់ក្រុមប្រឆាំងជ្រុលនិយម។ អភិក្រមទាំងនោះមានដូចជា «បើគេបំផ្លើសបំភ្លៃយើងបំភ្លឺ បើគេប្រឌិតយើងយកការពិតមកបន្សាប»។

    ការលើកឡើងរបស់ ឯកឧត្តម ប៉ែន បូណា បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើជាអធិបតី និងជាវាគ្មិន ក្នុងវគ្គបណ្ដុះបណ្ដាល ស្ដីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ថ្នាក់ដឹកនាំ មន្ត្រីអ្នកនាំពាក្យ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ ក្រុង ស្រុក ឃុំ សង្កាត់ សរុបចំនួនជាង ៣០០នាក់។

    ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានពន្យល់ថា នៅក្នុងបរិបទនៃការរីកចម្រើនបច្ចេកវិទ្យាឌីជីថល ក្រុមប្រឆាំងជ្រុលនិយមដែលមិនបានសាងសមិទ្ធផលអ្វីបន្តិចសោះដើម្បីប្រទេសជាតិនិងប្រជាពលរដ្ឋ តែបែរជាប្រើប្រាស់ព័ត៌មានប្រឌិតក្លែងក្លាយ មួលបង្កាច់ ញុះញង់ បំផ្លើសបំភ្លៃជាអាវុធយុទ្ធសាស្ត្រដើម្បីបង្ខូចបង្កាច់រាជរដ្ឋាភិបាលទៅវិញ។ ឯកឧត្តមបន្តថា ប្រឈមមុខនឹងនយោបាយទុច្ចរិតបែបឈ្នានីសដ៏ស្មោគគ្រោកនេះ យើងទាំងអស់គ្នាដែលជាអ្នកធ្វើការលើវិស័យព័ត៌មាននិងសាធារណមតិត្រូវតែរួសរាន់បំភ្លឺចំពោះព័ត៌មានបំផ្លើសបំភ្លៃ និងបន្សាបព័ត៌មានប្រឌិតទាំងឡាយដោយមិនទុកលំហឱ្យក្រុមជ្រុលនិយមទាំងនោះចូលមកបំពុលសង្គមជាដាច់ខាត។

    បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាលមានតែការពិតទេដែលជាឱសថសម្រាប់បន្សាបព័ត៌មានក្លែងក្លាយប្រកបដោយប្រសិទ្ធភាពដើម្បីកុំឱ្យប្រជាពលរដ្ឋយល់ច្រឡំនិងជឿតាមការឃោសនាភូតកុហករបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចដែលរត់គេចពីសំណាញ់ច្បាប់កម្ពុជាទៅរស់នៅឯក្រៅប្រទេស ហើយដែលកំពុងប្រើប្រព័ន្ធបច្ចេកវិទ្យាឌីជីថលដើម្បីបម្រើនយោបាយបដិវត្តន៍ពណ៌ដោយប៉ុនប៉ងផ្សងព្រេងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

    ប៉ុន្តែ តាមរយៈព័ត៌មានពិតដែលយើងផ្តល់ជូនប្រជាពលរដ្ឋតាមអភិក្រមខាងលើនិងសកម្មភាពបុរេសកម្មនានាដែលបង្ហាញពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោពីមួយថ្ងៃទៅមួយថ្ងៃប្រៀបដូចចង្កៀងអស់ប្រេង។ នេះជាការកត់សម្គាល់របស់ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

    ទន្ទឹមនឹងនោះ ឯកឧត្តម ប៉ែន បូណា ក៏លើកទឹកចិត្តឱ្យអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាននិងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទទួលយកមតិរិះគន់បែបស្ថាបនា ក៏ដូចជាសំណូមពរនានារបស់ប្រជាពលរដ្ឋមកដោះស្រាយក្រោមអភិក្រម៖«កុំបដិសេធបញ្ហាពិត តែត្រូវពិនិត្យនិងរកដំណោះស្រាយ»។

    អភិក្រមនេះក៏មានសារសំខាន់មិនអាចមើលរំលងបានសម្រាប់មន្ត្រីអាជ្ញាធរក្នុងនាមជាអ្នកបម្រើប្រជាពលរដ្ឋ។

    ឯកឧត្តម ម៉ៅ ឌុង អភិបាលរងខេត្តទទួលបន្ទុកអ្នកនាំពាក្យ តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ មានប្រសាសន៍ស្វាគមន៍ឯកឧត្តម ប៉ែន បូណា ដែលបានចំណាយពេលវេលាផ្តល់វគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នៅថ្ងៃនេះ។ ឯកឧត្តមបន្តថា ការងារព័ត៌មាន និងសាធារណមតិ គឺជាកិច្ចការដ៏មានសារៈសំខាន់ស្របពេលដែលពិភពលោកមានការរីកចម្រើនផ្នែកបច្ចេកវិទ្យាព័ត៌មាន ប៉ុន្តែ ទន្ទឹននឹងនោះ យើងសង្កេតឃើញថា ព័ត៌មានក្លែងក្លាយ អុជអាល និងបំភ្លៃបំផ្លើសការពិត ឬមិនគ្រប់ជ្រុងជ្រោយក៏ជសបញ្ហាប្រឈមដ៏ធំមួយ។ ប្រការទាំងនេះ ទាមទារឲ្យយើងមានការស្មារតី ប្រុងប្រយ័ត្នខ្ពស់ ចេះគ្រប់គ្រង និងចេះឆ្លើយតប ដើម្បីការពារ និងរក្សាតម្លៃនៃការដឹកនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលគ្រប់ថ្នាក់៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ