គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    អភិបាលខេត្តកណ្ដាល ជំរុញឱ្យមានការបណ្ដុះបណ្ដាលមន្ត្រីនៅថ្នាក់ក្រុងស្រុក ឱ្យមានសមត្ថភាពខ្ពស់ ដើម្បីប្រសិទ្ធភាពការងារជូនពលរដ្ឋ


    កណ្ដាល ៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានស្នើដល់មន្ទីរផែនការ និងទីចាត់ការផែនការវិនិយោគ ត្រូវធ្វើការបណ្ដុះបណ្ដាល ទៅលើមន្ត្រីជំនាញ នៅតាមក្រុងស្រុកទាំងអស់ លើបញ្ហាសមត្ថភាព ប្រសិទ្ធភាពការងារ ខណៈដែលមន្ត្រីមួយចំនួន សមត្ថភាពនៅមានកម្រិតនៅឡើយ ហើយពិសេសមានការខ្វះខាតមន្ត្រីបច្ចេកទេស ដូច្នេះត្រូវគិតគូរ និងបណ្ដុះបណ្ដាលឱ្យបានល្អប្រសើរឡើង។
    លោក គង់ សោភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះ នៅកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលលោក បានបើកកិច្ចប្រជុំ ធ្វើការសម្របសម្រួល និងធ្វើការដោះស្រាយបញ្ហាប្រឈមមួយចំនួនរបស់ខេត្ត និងបញ្ហាប្រឈមមួយចំនួនទៀត របស់មន្ទីរអង្គភាពជុំវិញខេត្ត។
    អង្គជុំនុំនេះក៏បានលើកឡើង ពីបញ្ហានានាចំពោះសេវាជូនសាធារណៈជនផងដែរ ខណៈអភិបាលខេត្តកណ្ដាល បានប្រាប់ឱ្យមន្ទីរមួយចំនួន ដែលមិនទាន់បានផ្ដល់សេវានានា ចូលអង្គភាពច្រកចេញ-ចូលតែមួយខេត្ត ហើយមន្ទីរទាំងអស់ត្រូវឈប់ទទួលពាក្យស្នើសុំ ដោយទុកជូនអង្គភាពច្រកចេញ-ចូលតែមួយ ធ្វើការនេះបានហើយ ដើម្បីប្រសិទ្ធភាពការងាររហ័ស និងច្បាស់លាស់ជាងមុន ។
    ក្នុងឱកាសនោះដែរ លោក គង់ សោភ័ណ្ឌ បានស្នើដល់អាជ្ញាធរក្រុងស្រុក និងអ្នកពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ជាមួយប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានជីវភាព ខ្វះខាតនៅក្នុងមូលដ្ឋាន ដោយជួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគ និងសំភារៈមួយចំនួនតាមលទ្ធភាពរបស់ខ្លួន។
    ក្នុងនោះដែរលោកអភិបាលខេត្ត ក៏បានអំពាវនាវដល់លោក- លោកស្រី លោកឧកញ៉ា និងសប្បុរសជននានា សូមចូលរួមជាមួយការងារមនុស្សធម៌ តាមរយៈកាកបាទ ក្រហម កម្ពុជាខេត្តកណ្តាល ក្រោមប្រធាបទ «ខ្ញុំស្រលាញ់សន្តិភាព និងកាកបាទក្រហមកម្ពុជា» ដើម្បីផ្ដល់ជំនួយដល់ជនក្រីក្រ និងពលរដ្ឋងាយរងគ្រោះក្នុង ទឹកដីខេត្តកណ្ដាល៕







    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ