គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងជាមួយ សម្រេចចិត្តបង្ហោះរូបអាក្រាតកាយដែលបានដេកជាមួយគ្នាក្នុងផ្ទះសំណាក់ចែកចាយពេញបណ្ដាញសង្គម


    ខេត្តកណ្ដាល ៖ ជនសង្ស័យឈ្មោះ ង៉ែត សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិតាញព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្ដកំពត មុខរបរកម្មករសំណង់។ ចំណែកនារីរងគ្រោះមានអាយុ៣២ឆ្នាំ មានទីលំនៅភូមិពាមប្រជុំ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល ។

    បុរសម្នាក់នេះត្រូវបានឃាត់ខ្លួនបាននៅថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២០ នាំមកស្នងការដ្ឋាននគរបាលខេត្ត​ដើម្បីកសាង សំណុំរឿងចាត់ការតាមច្បាប់ បន្ទាប់ពីបុរសសង្ស័យរូបនេះបានយករូបថតអាក្រាតកាយរបស់ស្រីស្នេហ៍ ដែលបានឡើងឋានសួគ៌ជាមួយគ្នានៅក្នុងផ្ទះសំណាក់នោះទៅចែកចាយបរិហារកេរ្ដិ៍ជាសាធារណះ ដោយសារតែបុរសសង្ស័យរូបនេះខឹងស្រីស្នេហ៍ផ្ដាច់ទំនាក់ទំនងស្នេហា​ជាមួយខ្លួន។

    ករណីនេះកើតឡើងកាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិពាមប្រជុំ សង្កាត់ព្រែកអំបិល ស្រុកស្អាង ខេត្ដកណ្ដាល។

    វត្ថុតាងដកហូតបានមាន​ ទូរស័ព្ទ០១គ្រឿង ម៉ាកOPPO ពណ៌ខ្មៅ ។

    កន្លងមក​នារីរងគ្រោះ និង ជនសង្ស័យបានស្គាល់គ្នាតាមរយះបណ្ដាញសង្គមហ្វេសប៊ុក ដោយជនសង្ស័យប្រើប្រាស់ អាក់ខោនហ្វេសប៊ុកឈ្មោះ Punleu Meas រហូតមានទំនាក់ទំនងស្នេហាជាមួយគ្នា រហូតដល់ថ្ងៃទី ១៦ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១០.០០នាទី នារីរងគ្រោះបានណាត់ជាមួយជនសង្ស័យតាមហ្វេសប៊ុក  ដើម្បីមកផ្ទះសំណាក់ម្តុំផ្សារ ដើមគរ (មិនចាំយីហោ) និងបានដេកនៅជាមួយគ្នារហូតដល់ម៉ោង៥ ហើយខណះដែលដេកជាមួយគ្នានោះ ជនសង្ស័យបានលួចថតសកម្មភាពរបស់ខ្លួន​ និង នារីរងគ្រោះក្នុងសភាពអាក្រាតកាយទុកក្នុងទូរស័ព្ទដៃរបស់ខ្លួន ។

    រហូតមកដល់ថ្ងៃទី០៦ ខែមេសា​ ឆ្នាំ២០២០ ដោយសារតែជនសង្ស័យឈ្មោះ ង៉ែត សូផាត បានប្រើពាក្យសម្តីមាក់ងាយដល់នារីរងគ្រោះ ទើបនារីរងគ្រោះព្យាយាមផ្តាច់ទំនាក់ទំនងស្នេហា និងបានប្លុកលេខទូរស័ព្ទ ព្រមទាំងអាក់ខោនហ្វេសប៊ុកដែលធ្លាប់លេងជាមួយគ្នានោះក៏ប្លុកចោលដែរ។

    ចាប់តាំងពីបែកបាក់ជាមួយស្រីស្នេហ៍មកដល់ថ្ងៃទី១២​ខែឧសភា ឆ្នាំ២០២០ ជនសង្ស័យបានឆាតរូបអាក្រាតកាយរបស់នារីរងគ្រោះនោះចូលក្នុងអាក់ខោនហ្វេសប៊ុករបស់ក្មួយប្រុសនារីរងគ្រោះ​ និង មិត្តភក្តិមួយចំនួនផ្សេងទៀត ដោយប្រើពាក្យប្រមាថមើលងាយទៅលើនារីរងគ្រោះទៀតផង។

    រហូតបែកធ្លាយដល់នារីរងគ្រោះដឹងថាជនសង្ស័យចែកចាយរូបអាក្រាតកាយរបស់ខ្លួន ក៏ដាក់ពាក្យបណ្ដឹង ប្តឹង ទៅនគរបាលជំនាញខេត្តកណ្ដាល ហើយភ្លាមៗនោះសមត្ថកិច្ចបានចុះមកធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន រួចយកមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់។

    ចំណែកជនសង្ស័យក៏បានសារភាពថាខ្លួនពិតជាបានលួចថតរូបអាសអាភាស ពេលដេកជាមួយជនរងគ្រោះ ហើយបានផ្ញើរូបភាព និង សារជាសំឡេងបរិហារកេរ្ដិ៍ ទៅឲ្យបងប្អូន មិត្ដភក្តិជនរងគ្រោះបានឃើញពិតប្រាកដមែ។





    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ