សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសង «មាន់ជល់ហាយឡាយ» និងហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យា អប់រំ
សមត្ថកិច្ចចុះបង្ក្រាបទីតាំងល្បែងស៊ីសង «មាន់ជល់ហាយឡាយ» និងហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យា អប់រំ
ភ្នំពេញ៖ នារសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ថា៖ មានករណីប្រមូលផ្តុំមនុស្សលេងល្បែងស៊ីសង នៅចំណុចភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ភ្លាមៗនោះ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានបញ្ជាកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ សហការជាមួយកម្លាំងនគរបាលសង្កាត់ព្រែកឯង ចុះបង្ក្រាបទីតាំងល្បែងស៊ីសង «មាន់ជល់ហាយឡាយ» និងហៅម្ចាស់ទីតាំងធ្វើកិច្ចសន្យា អប់រំឲ្យបញ្ឈប់ការប្រមូលផ្ដុំមនុស្សមកលេងល្បែង។
ពាក់ព័ន្ធនិងការបង្ក្រាបករណីល្បែងស៊ីសងខាងលើនេះ ប្រជាពលរដ្ឋជាច្រើនក្នុងមូលដ្ឋាន បាននាំគ្នាសាទរចំពោះចំណាត់ការរបស់លោកអភិបាលខណ្ឌ និងកម្លាំងសមត្ថកិច្ចនគរបាលរដ្ឋបាលសង្កាត់ព្រែកឯង៕
ទំនាក់ទំនងការិយាល័យនិពន្ធ
☎️098906664
☎️077906664
No comments