ប្រជាពលរដ្ឋជាច្រើន លើកឡើងថាត្រូវបាន អ្នកលក់ផលិតផល តាមអនឡាញ «CEO La Somphors ឡា សម្ភ័ស្ស» ឆបោក» លុយ
តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋជាច្រើនបានរៀបរាប់ដូចៗគ្នាថា៖ «ពួកគាត់ត្រូវបានម្ចាស់ផេកអ្នកលក់ផលិតផលតាមអនឡាញ ដែលមានឈ្មោះ «CEO La Somphors ឡា សម្ភ័ស្ស» ឆបោកលុយពីពួកគាត់ម្នាក់ៗអស់រាប់រយដុល្លារ»។
ប្រជាពលរដ្ឋទាំងនោះបន្តរៀបរាប់ដូចៗគ្នាថា៖ ម្ចាស់ផេកអ្នកលក់ផលិតផលតាមអនឡាញ «CEO La Somphors ឡា សម្ភ័ស្ស» បានប្រកាសផ្ដល់ប្រាក់កម្ចីតាមបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួន នៅពេលនោះពួកគាត់ដែលជាជនរងគ្រោះក៏ធ្វើការឆាតដើម្បីកម្ចីលុយ។
ពលរដ្ឋរងគ្រោះឱ្យដឹងទៀតថា៖ គោលការណ៍ផ្តល់ប្រាក់កម្ចីរបស់ម្ចាស់ផេក «CEO La Somphors ឡា សម្ភ័ស្ស» គឺ 1000$ គិតការប្រាក់ 30$ 40$ និង 200ដុល្លារ ប៉ុន្តែប្រសិនបើអតិថិជនខ្ចីប្រាក់ គឺតម្រូវឲ្យអតិថិជននោះបង់ប្រាក់ជាមុនចំនួន 50$ 100$ ឬ 200$ ដែលជាការប្រាក់។
ក្រោយពីអតិថិជនជាជនរងគ្រោះធ្វើការបង់ប្រាក់ជាមុនទៅតាមគោលការណ៍ ដែលបានកំណត់ស្រាប់តែម្ចាស់ផេក «CEO La Somphors ឡា សម្ភ័ស្ស» រូបនោះ មិនបានឲ្យប្រាក់កម្ចីមកពួកគាត់នោះទេ!! ពោលគឺ៖យកលុយរបស់ពួកទៅហ៊ឺហារ សើចសប្បាយ ហើយបានប្លុកហ្វេសប៊ុករបស់ពួកគាត់ចោលទៀតផង។
យោងតាមការរៀបរាប់របស់ជនរងគ្រោះទាំងអស់ខាងលើ សបញ្ជាក់ឱ្យដឹងថា៖ ប្រជាពលរដ្ឋទាំងនោះ បាននាំគ្នាធ្វើការកម្ចីលុយពីម្ចាស់ផេក «CEO La Somphors ឡា សម្ភ័ស្ស» មិនទាន់បានលុយផង បែរជាត្រូវអស់លុយវិញ ហើយត្រូវមកដេកអោបទឹកភ្នែកដោយសារអស់លុយ ស្របពេលកំពុងតែត្រូវការជាចាំបាច់។
ប្រភពព័ត៌មានបានបន្ថែមដែលថា៖ «CEO La Somphors ឡា សម្ភ័ស្ស» ក្រៅពីធ្វើសកម្មភាពឆបោកលុយតាមយុទ្ធសាស្ត្រផ្តល់ប្រាក់កម្ចី «CEO La Somphors ឡា សម្ភ័ស្ស» ក៏បានធ្វើសកម្មភាពឆបោកលុយតាមរយៈ ការលក់ផលិតផលមិនផ្ញើរឥវ៉ាន់ឱ្យអតិថិជនផងដែរ នេះបើយោងតាមការរៀបរាប់របស់ជនរងគ្រោះ។
ករណីខាងលើនេះដែរខាងសារព័ត៌មានយើងក៏បានសុំការបំភ្លឺទៅកាន់ម្ចាស់ផេក «CEO La Somphors ឡា សម្ភ័ស្ស» ដែលមានលោកស្រី ឡា សម្ភ័ស្ស ជាអ្នកគ្រប់គ្រង ពេលនោះលោកស្រី ឡា សម្ភ័ស្ស បានបកស្រាយបំភ្លឺថា៖ «លោកស្រីមិនបានឆបោកលុយអ្នកណានោះទេ លោកស្រីបានផ្ញើរលុយខ្លះៗវិញទៅឲ្យអតិថិជនហើយ ដោយសារតែលោកស្រីរកស៊ីមិនចំណេញ សូម្បីតែរថយន្តរបស់ក៏លោកស្រីក៏ស្រីយកទៅបញ្ចាំនៅកុងស៊ី ដើម្បីយកលុយមកបង្វិលឲ្យទាន់ពេលវេលា។ ហើយការផ្តល់ប្រាក់កម្ចីនេះលោកស្រី ឈប់បន្តឲ្យខ្ចីហើយដោយសារបង្វិលលុយមិនទាន់!! លោកស្រីក៏បានស្នើសុំមិនឲ្យសារព័តមានចុះផ្សាយអំពីបញ្ហានេះដែរ ដោយលោកស្រីខ្លាចប៉ះពាល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់លោកស្រី ណាមួយខ្លាចឮដំណឹងដល់ចោរ»។
ប្រជាពលរដ្ឋជាជនលើកឡើងថា៖ «ដើម្បីលុបបំបាត់អំពើឆបោកតាមបណ្ដាញសង្គមពលរដ្ឋទាំងនោះបានទំនាក់ទំនងនិងស្នើសុំឱ្យអង្គភាពសារព័ត៌មានយើងធ្វើការផ្សព្វផ្សាយដើម្បីបកស្បែកមុខជនបោកប្រាស់តាមបណ្ដាញសង្គមដែលមានផេកឈ្មោះ «CEO La Somphors ឡា សម្ភ័ស្ស»។
ប្រជាពលរដ្ឋទាំងអស់ជាជនរងគ្រោះអំពាវនាវស្នើសុំទៅកាន់ អគ្គស្នងការនគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងអាជ្ញាធរជំនាញពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ជួយពលរដ្ឋ និងលុបបំបាត់អំពើឆបោកតាមអនឡាញ នឹងសុំឱ្យមានប្រធានការទប់ស្កាត់ណាមួយទៅកាន់ម្ចាស់ផេកឈ្មោះ CEO La Somphors ឡា សម្ភ័ស្ស៕
No comments