អុញនោះ!លោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ កាន់តែបកស្រាយ រិតតែលេចចេញកន្ទុយកញ្ជោងហើយ,,,
អុញនោះ!លោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ កាន់តែបកស្រាយ រិតតែលេចចេញកន្ទុយកញ្ជោងហើយ,,,
ព្រៃវែង៖ ក្រោយពីសារព័ត៌មានចុះផ្សាយរិះគន់ លោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ រឿងលក់អាចម៌ដីយកលុយដាក់ហោប៉ាវ ក្រោមលេះកសាងផ្លូវនោះរួចមក ស្រាប់តែនៅថ្ងៃទី០៦,០៦,២០២១នេះលោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់បានដើរផ្តិតមេដៃពលរដ្ឋជាច្រើនគ្រួសារ ហើយចេញមុខមកអះអាងថាពុំដូចសារព័ត៌មានចុះផ្សាយនោះទេគឺសាងសង់ផ្លូវ ហើយរឿងប្រជាពលរដ្ឋណាក្នុងភូមិ ឃុំ ស្រុក គឺគ្មានជំទាស់ទេ។ គឺដើម្បីបានទឹកប្រើប្រាស់ នឹងយកអាចម៍ដីមកចាក់ធ្វើផ្លូវលំខ្វែងខ្វាត់ ចំនួន ៥ខ្សែ ដែលជាតម្រូវការ ចាំបាច់របស់ពលរដ្ឋ។
ចំណែកឯពលរដ្ឋខ្លះរស់នៅក្នុងភូមិព្រែកជ្រូក បានប្រាប់សារព័ត៌មាននៅល្ងាចថ្ងៃទី០៦,០៦,២០២១នេះថា៖ដើម្បីបានទឹកប្រើប្រាស់ នឹងយកអាចម៍ដីមកចាក់ធ្វើផ្លូវលំខ្វែងខ្វាត់ ចំនួន៥ខ្សែ ដែលជាតម្រូវការ ចាំបាច់របស់ពលរដ្ឋគាត់ក៏គាំទ្រ។ ចុះហេតុអ្វីលោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ ទើបបានដើផ្តិតមេដៃពលរដ្ឋជាច្រើនគ្រួសារថ្មីៗនេះទេ,,,? ក្រោយឃើញព័ត៌មានចុះផ្សាយរឿង ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ លក់អាចម៌ដីយកលុយដាក់ហោប៉ាវ ក្រោមលេះកសាងផ្លូវដើម្បីគាំទ្រខ្លួនថាជាអ្នកអភិវឌ្ឍន៍ភូមិ ឃុំ ។
ចុះជីកអាចម៌ដីមេទឹកអស់រយះពេលពីរឆ្នាំហើយមិចមិនផ្តិតមេដៃប្រជាពលរដ្ឋឲ្យគាំទ្រនិងបានដឹងផង,? ហើយព្រឹកនេះហ៊ានដើរហៅប្រជាពលរដ្ឋប្រមូលម្តុំធ្វើការតវ៉ា ក្នុងពេលរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលហាមឃាត់មិនអោយមានការជួបជុំទៀតផង។ ពលរដ្ឋគាត់បន្តរថា៖ បើកើតកូវិដ១៩ពេញភូមិ អ្នកណាទទួលខុសត្រូវ?។
ចំពោះលោក សាត ហ៊ាង មេឃុំកំពង់ប្រាំង ក៏បានអះអាងប្រាប់ សារព័ត៌មានយើងថា៖រឿងលោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ធ្វើអ្វីៗមិនដែលប្រាប់មក ឃុំនោះទេ គឺធ្វើតែស្រេចនិងចិត្តខ្លួនពីរឆ្នាំមកហើយ។ ហើយរឿងក៏សាងផ្លួវនោះទើបបាន១ខ្សែរដែរទេ និយាយអ្វីកំឲ្យលើស គឺឃុំអភិវឌ្ឍន៍ជាច្រើននៅភូមិនោះ។ ហើយឥឡូវនេះលោកបានរាយការណ៍ទៅលោកអភិបាលស្រុកនិងប្រាប់លោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់រួចហើយ អោយបញ្ចប់ធ្វើផ្លូវ១ខ្សែនេះយកគ្រឿងចក្រឡើង។
ចំណែកលោក ហុី ធួក អភិបាលស្រុកពារាំង បានប្រាប់សារព័ត៌មាននៅថ្ងៃទី០៦,០៦,២០២១នេះថា៖រឿងនោះខ្ញុំប្រាប់លោកមេឃុំ រួចហើយអោយចាក់ផ្លួវបញ្ចប់និងយកគ្រឿងចក្រចេញ ចាំដោះស្រាយតាមក្រោយ។
ជាចុងក្រោយប្រជាពលរដ្ឋសូមសុំណូមពរដល់អាជ្ញាធរមើលលោកស្រី យ៉យ ប្រធានសហគមន៍មេទឹក កន្លែងសំណាញ់ផងទានព្រោះថា៖ គាត់ធ្វើអ្វីៗស្រេចតែនិងចិត្តមិនចេះចែករំលែករបស់ផលប្រយោជន៍រួមដើម្បីអ្នកក្នុងស្រុកទេ?៕
No comments