ប្រទះឃើញសពអ្នកនេសាទត្រីម្នាក់ អណ្តែតទឹក ក្នុងស្ទឹងមួយកន្លែងនៅស្រុកអូរជ្រៅ
ប្រទះឃើញសពអ្នកនេសាទត្រីម្នាក់ អណ្តែតទឹក ក្នុងស្ទឹងមួយកន្លែងនៅស្រុកអូរជ្រៅ
ខេត្តបន្ទាយមានជ័យ៖ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១នេះ ប្រទះឃើញសាកសពបុរសវ័យជាង៥០ឆ្នាំម្នាក់ អណ្តែតក្នុងស្ទឹងមួយកន្លែង ស្ថិតនៅក្នុងឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោង បានឲ្យដឹងថា៖ សពជនរងគ្រោះមានឈ្មោះ ប៉ែន ឌុល ភេទប្រុស អាយុ ៥៧ឆ្នាំ រស់នៅភូមិធ្មេញត្រី ឃុំសំរោង ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ (ជាអតីតមន្ត្រីរាជការចូលនិវត្តន៍)។
លោកវរសេនីយ៍ឯក សែស វិបុល អធិការនៃអធិការដ្ឋាននគរបាលស្រុកអូរជ្រៅ បានឲ្យដឹងថា៖ ក្រោយកម្លាំងជំនាញធ្វើកោសល្យវិច័យ លទ្ធផលបានបង្ហាញថាជនរងគ្រោះពិតជាបានស្លាប់ដោយសារលង់ទឹក ព្រោះគ្មានស្លាកស្នាមអ្វីពាក់ពន្ធ័បទល្មើសព្រហ្មទ័ណ្ឌឡើយ។
លោកអធិការបន្តថា៖ យោងតាមការសួរនាំរបស់ក្រុមគ្រួសាររបស់សព បានឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានផឹកស្រា ហើយក៏បានទៅរកត្រីនិងដាក់មោងក្នុងស្ទឹងមួយកន្លែងនៅចុងភូមិ លុះម៉ោង៧និង៣០នាទីព្រឹក ស្រាប់តែមានអ្នកភូមិរាយការណ៍មកសមត្ថកិច្ចថា ប្រទះឃើញសពអណ្តែតទឹក។
បច្ចុប្បន្នសពត្រូវសមត្ថកិច្ចបានប្រគល់ជូនទៅក្រុមគ្រួសារសាច់ញាតិនាំយកទៅធ្វើបុណ្យតាមប្រពៃណី៕
No comments