រកស៊ីដឹកដី សូមគិតពីសុវត្ថិភាពអ្នកធ្វើដំណើរផង កុំគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEid8hMSbj4L_SmPPZXZlM-_Gpbt41chIAe8DCNuPBsA4uGLxt8Pnr-A1p3dsroLqOMROTlPXHPMUM4ytJb2irRgRhKuaIvUob790CjhxZdcEjj0Z4xzB02dCNpBVzIJtxUazlnhaMGhPuM/s0/PicsArt_07-14-03.29.21.jpg)
រកស៊ីដឹកដី សូមគិតពីសុវត្ថិភាពអ្នកធ្វើដំណើរផង កុំគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន
កំពង់ចាម៖ អ្នកធ្វើដំណើរតាមផ្លូវបានធ្វើការរិះគន់ទៅលើក្រុមហ៊ុនរកស៊ីដឹកដីនិងអាជ្ញាធរមូលដ្ឋាន ថា មិនបានយកចិត្តទុកដាក់ នាំឲ្យផ្លូវបេតុងមួយខ្សែពោរពេញដោយកំណកដី ដែលនាំឲ្យអ្នកជិះម៉ូតូរអិល ប៊ិះដួលស្ទើរតែគ្រប់ៗគ្នា ។
តាមប្រភពព័ត៌មានដែល «កងមាស» ទើបទទួលបាន នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១នេះ បានឲ្យដឹងថា «ផ្លូវបេតុងមួយខ្សែ ដែលធ្វើដំណើរពីវត្តអំពិល ស្ពានទី២ ក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានក្លាយជាកំណកដីដែលនាំឲ្យអ្នកធ្វើដំណើរពិបាកធ្វើដំណើរជាខ្លាំង ភាគច្រើនជាអ្នកជិះម៉ូតូដែលនាំឲ្យរអិលបិះដួលស្ទើរគ្រប់ៗគ្នា»។
ប្រជាពលរដ្ឋក្នុងនិងក្រៅមូលដ្ឋានសំណូមពរដល់ក្រុមហ៊ុនរកស៊ីដឹកដីនិងអាជ្ញាធរមូលដ្ឋាន មេត្តាជួយពិនិត្យជុំវិញបញ្ហានេះផង៕
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvzBWXBzNxTZ5trXbGOKmVRuNMCfzv9oeFaym47X19-UtkyytMcxThijfYZ8hXe_6V3DPLoqoIsoECmCPWj3udHwnhUBle7agW69iGN9rQ-dWd8LOy2dcKzHY3Q6Kc7bPtpqeE5L8WXkY/s0/Cover-Size-25.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBIEwp6rgQ823NaH78Mv_FUIWq7aRTYY1Wvdlj2w9tgnIfJcgMPIQRvs1WasEuMdnpol3m1WF7zaDfhl2VszJYGLp8WVmOF-y3z_8AswNVOrg3O1NuiR-DrZycLkXytCS6MXGiI4URHDY/s0/photo_2021-07-13_15-09-06-2-1068x801.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvqwTfZuKPYFaVaYo7Ls-AkFrXSxZ6Ej8GE7OKxlnU_14sHFwEwAyf9D_GGYlxTZf0Ut8wZtiUHPcmlBEmo6OnJSU2BzvyGmIUPmn1TfSS2qIIebpnvgvk5XMpH8QPi8afhyphenhyphen3QtPyxiC4/s0/photo_2021-07-13_15-09-06-3-1068x801.jpg)
No comments