ម្ចាស់គណនី ហ្វេសប៊ុក (ស្លាបប៉ាកាទេវរាជ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ពីបទញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ម្ចាស់គណនី ហ្វេសប៊ុក (ស្លាបប៉ាកាទេវរាជ) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានហើយ ពីបទញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា
ខេត្តព្រះវិហារ៖ យុវជនម្នាក់ដែរជា ម្ចាស់គណនី ហ្វេសប៊ុក (ស្លាបប៉ាកាទេវរាជ) ដែល ញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវបានសមត្ថកិច្ចនគរបាលខេត្តព្រះវិហារ ឃាត់ខ្លួនបានហើយ បន្ទាប់ពី យុវជនរូបនោះ ព្យាយាម រត់គេចខ្លួនពីខេត្តកោះកុង មកសម្ងំលាក់ខ្លួននៅខេត្តព្រះវិហារ។
តាមរបាយការណ៍សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា, នៅម៉ោង ១៩និង១០នាទី ថ្ងៃទី២៦ ខែ កក្កដា ឆ្នាំ២០២១ម្សិលមិញ កម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានធ្វើការឃាត់ខ្លួនឈ្មោះ ផុន កុលចំរើន ភេទ ប្រុស អាយុ ៣២ ឆ្នាំ មានស្រុកកំណើតភូមិសៀមរាប សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ទីលំនៅសព្វថ្ងៃរស់នៅភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង មុខរបរ អ្នកនិពន្ធតាមអនឡាញ (ស្លាបប៉ាកាទេវរាជ) ពីបទញុះញង់ និងជេរប្រមាថប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
សមត្ថកិច្ចបានបន្តថា៖ ឈ្មោះ ផុន កុលចំរើន បានរៀបរាប់ថា ខ្លួនគេបានគេចខ្លួនមកដល់ខេត្តព្រះវិហារ បានស្នាក់នៅផ្ទះឈ្មោះ មុំ កន បានចំនួន ០២ ថ្ងៃ នៅភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដល់ថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២១ ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន។ តាមការពិនិត្យនៅជាប់ខ្លួនមានទូរស័ព្ទដៃចំនួន ០១ គ្រឿង និងប័ណ្ណចំនួន០៤ សន្លឹក។
បច្ចុប្បន្នសមត្ថកិច្ចកំពុងសាកសួរដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕
No comments